ក្រុមគ្រូពេទ្យ គុយបា “Henry Reeve” ជាបេក្ខភាពពានរង្វាន់ណូប៊ែលសន្តិភាព​

ចែករំលែក៖

គណៈកម្មការសន្តិភាពពិភពលោក (WPC) បានបានស្នើបេក្ខភាពពានរង្វាន់ណូប៊ែលសន្តិភាព ដល់ក្រុមគ្រូពេទ្យ​របស់គុយបា មានឈ្មោះថា”Henry Reeve” សម្រាប់ពានរង្វាន់ណូប៊ែលសន្តិភាព ឆ្នាំ​២០២០ ដោយសារតែក្រុមគ្រូពេទ្យខាងលើខិតខំទប់ស្កាត់ជំងឺឆ្លង​​កូវីដ​១៩ ។

នៅក្នុងសារលិខិត​ផ្ញើទៅកាន់​គណៈកម្មការពានរង្វាន់ណូប៊ែលសន្តិភាព នៅប្រទេស ន័រវេស ។ លិខិតរបស់(WPC) បានបញ្ជាក់យ៉ាងច្បាស់​ថា ក្រុមគ្រូពេទ្យ​គុយបាន បានខិតខំទប់ស្កាត់កូវីដ​១៩ ជួយដល់មនុស្សជាច្រើន​រួចផុតពីក្តីស្លាប់ដោយកូវីដ​១៩ ។
តាមការលើកឡើងរបស់​(WPC)​បានបញ្ជាក់យ៉ាងច្បាស់ថា​«​យើង បានត្រួតពិនិត្យ និងវាយតម្លៃ​យ៉ាងច្បាស់ពីក្រុមគ្រូពេទ្យ​គុយបា បានខិតខំជួយព្យាបាលអ្នកជំងឺតាំងពី​មុនពេលកូវីដ​១៩ផ្ទុះឡើងមកម៉្លេះ។
អង្គការក្រៅរដ្ឋាភិបាល ដែលមានសាខា​ធ្វើសកម្មភាព នៅជាង​១០០ប្រទេសជុំវិញពិភពលោក។ ក្រុមគ្រូពេទ្យ “Henry Reeve”​របស់គុយបា មិនត្រឹមតែធ្វើសកម្មភាព ក្នុងពេលផ្ទុះកូវីដ​១៩ នោះឡើយ គឺបានធ្វើសកម្មភាពតាំងពីជាង​៦ទស្សវត្សរ៍កន្លងមក​»។
សូមបញ្ចាក់ថា គុយបា គឺជា​ប្រទេសដែល បញ្ជូនគ្រូពេទ្យ ទៅធ្វើការនៅក្រៅប្រទេសច្រើនជាងគេបំផុតលើពិភពលោក ​។ បច្ចុប្បន្នក្រុម​គ្រូពេទ្យ”Henry Reeve”មានអ្នកជំនាញ ៣៧០០នាក់​បែងចែកជា​៤៦ក្រុម​​ជួយដល់ ៣៩ប្រទេសជុំវិញពិភពលោកទប់ស្កាត់ការឆ្លងកូវីដ​១៩​។ ក្រុមគ្រូពេទ្យខាងលើ ធ្លាប់បានចូលរួម ក្នុងសកម្មភាព ជួយសង្គ្រោះ​ក្នុង ហេតុការណ៍ មានដូចជា គ្រោះទឹកជំនន់​១៦ លើក ព្យុះ៨លើក រញ្ជួយដី​៨លើក ​និង ជំងឺឆ្លងនៅលើពិភពលោក​​៤លើកកន្លងមក។ ទាំងនោះហើយទើបក្រុមគ្រូពេទ្យ​”Henry Reeve”សមទទួលបានពានរង្វាន់ណូប៊ែលសន្តិភាព​៕ ដោយ៖ធីរីណា

...

រូបភាព៖TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print