សម្តេចតេជោ ហ៊ុន សែន ៖ អរគុណសន្តិភាព ជំងឺកូវីដ-១៩​ មិនបានរារាំងដល់វិស័យទេសចរណ៍និងការអភិវឌ្ឍន៍ជនបទនៅក្នុងប្រទេសយេីងឡេីយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍លើ Facebook ផ្លូវការ នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ថា៖ ជំងឺកូវីដ-១៩​ មិនបានរារាំងដល់វិស័យទេសចរណ៍និងការអភិវឌ្ឍន៍ជនបទនៅក្នុងប្រទេសយេីងឡេីយ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ​ សូមបងប្អូនប្រជាពលរដ្ឋបន្តថែរក្សាការពារសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩​ នៅទូទាំងប្រទេស។

សម្តេចបន្តថា៖ ក្នុងឆ្នាំ ២០២០ នេះដែរ​ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានស្វាគមន៍និងអបអរសាទរថ្ងៃទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទទេសចរណ៍និងការអភិវឌ្ឍជនបទ (Tourism and Rural Development) យ៉ាងណាមិញក្រសួងទេសចរណ៍ក៏គ្រោងយនិងប្រារព្ធអបអរសាទរព្រឹត្តិការណ៍នេះនៅទូទាំងប្រទេសនាថ្ងៃទី ៣ ខែតុលា​ ឆ្នាំ​២០២០​ ខាងមុខនេះផងដែរ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print