នារីរូបស្រស់ លួចម៉ូតូបាន១៥ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមកវិញ

ចែករំលែក៖

ភ្នំពេញ៖នារីរូបស្រស់ម្នាក់ត្រូវម្ចាស់ម៉ូតូឃាត់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ច កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននារី​ម្នាក់បន្ទាប់ពីលួចម៉ូតូហេីយគេចខ្លួនចំនួន១៥ថ្ងៃ។ 

ជនសង្ស័យឈ្មោះ  សេង គឹមលី  ភេទស្រី អាយុ១៧ឆ្នាំ  ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ចំណែកជនរងគ្រោះ ង៉ាម ស្រស់ ភេទស្រី  ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ

ប្រភពព័ត៌មានបានឲ្យដឹងថា​ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនារីរូបស្រស់ខាងលើបានធ្វើសកម្មភាពលួចយកម៉ូតូសេរីសង់ប៊ិច ស្លាកលេខ ១BG 4896  ពណ៍ខ្មៅមួយគ្រឿងចេញពីបរិវេណបន្ទប់ជួលនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  រួចព្យាយាមគេចខ្លួនរហូតបាន១៥ថ្ងៃ ទើបម្ចាស់ជិះម៉ូតូតាមបណ្តោយផ្លូវវេងស្រេងខាងលើស្រាប់តែប្រទះឃើញយុវនារីសង្ស័យខាងលើជិះម៉ូតូរបស់ខ្លួន ក៏នាំគ្នាឃាត់ភ្លាមៗនិងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី២ នាំទៅសួរនាំតែម្តង។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញដើម្បីចាត់ការតាមនិតិវិធី៕ដោយ​សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print