New York Times៖ ប្រធានាធិបតីដូណាល់ ត្រាំ អត់បង់ពន្ធ១សេនណាឡើយ​រយៈពេល១០ឆ្នាំកន្លងមក

ចែករំលែក៖

ក្នុងរយៈពេល១៥ឆ្នាំមុនពេលលោកត្រាំជាប់ឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ​២០១៦ លោកត្រាំមិនបានបង់ពន្ធប្រាក់ចំណូលរបស់ខ្លួនឡើយ​។ សារព័ត៌មានNew York Times បានផ្សាយថា ការដែល លោកត្រាំ​មិនបង់ពន្ធ ដោយសារតែលោក​បានផ្តល់ព័ត៌មានពីការរកស៊ីខាតបង់ ។
នៅក្នុងឆ្នាំ​២០១៦ លោកត្រាំ​បាន​បង់ពន្ធតែ​៧៥០ដុល្លារប៉ុណ្ណោះពីប្រាក់ចំណូលរបស់ខ្លួន និងឆ្នាំ​២០១៧​ ក៏បង់ពន្ធ​៧៥០ដុល្លារដូចគ្នា​ដែរ។ តាមលទ្ធផលស្រាវជ្រាវបង្ហាញឲ្យឃើញថា ការដែលលោកត្រាំ មិនបង់ពន្ធដោយសារតែ​លោកបង្ហាញរបាយការណ៍ពីការរកស៊ីខាតបង់ ។
តាមសារព័ត៌មាន AP បានផ្សាយថា ​ លោកត្រាំរកបានប្រាក់ចំណូលដល់ទៅ ៤៣៤,៩លានដុល្លារនៅក្នុងឆ្នាំ​២០១៨ ប៉ុន្តែក្នុងលិខិត​បង់ពន្ធ លោកបានដាក់ថា​ខាតបង់ប្រាក់ដល់ទៅ​៤៧,៤លានដុល្លារ​។
ក្នុងរយៈពេល​២ឆ្នាំដំបូងធ្វើជាប្រធានាធិបតី លោកត្រាំ រកបានប្រាក់ចំណូល​៧៣លានដុល្លារ​​ ពីមុខជំនួញរបស់ខ្លួននៅក្រៅប្រទេស ។​ក្នុងនោះនៅហ្វីលីពីន​ មាន​៣លានដុល្លារ ឥណ្ឌា​២,៣លានដុល្លារ តួកគី​១លានដុល្លារ​…៕ដោយ៖ធី រីណា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print