គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែកញ្ញា​នេះ! ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ ឡើងដល់​ជាង​១​លាន​នាក់​ហើយ

ចែករំលែក៖

អន្តរជាតិ៖ បើគិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែកញ្ញា​ ឆ្នាំ២០២០នេះចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ ឡើងដល់​ជាង​១​លាន​នាក់​ហើយ ខណៈ​ករណី​សរុប​មាន​ជាង​៣៣​លាន​ករណី និង​សះស្បើយ​ជិត​២៥​លាន​នាក់​។

​សូមជម្រាបថា ប្រទេស​ដែល​ឆ្លង​ច្រើនជាងគេ​៖

១. សហរដ្ឋអាមេរិក​៖ ជាង​៧.៣​លាន​ករណី

២. ឥណ្ឌា​៖ ជាង​៦​លាន​ករណី​

៣. ប្រេ​ស៊ី​ល​៖ ជាង​៤.៧​លាន​ករណី​

៤. រុស្ស៊ី​៖ ជាង​១.១​លាន​ករណី​

៥. កូ​ឡុំ​ប៊ី​៖ ជាង​៨១​ម៉ឺន​ករណី​

​ប្រទេស​ដែលមាន​ករណី​ស្លាប់​ច្រើនជាងគេ​៖

១. សហរដ្ឋអាមេរិក​៖ ជិត​២១​ម៉ឺន​នាក់​

២. ប្រេ​ស៊ី​ល​៖ ជាង​១៤​ម៉ឺន​នាក់​

៣. ឥណ្ឌា​៖ ជាង​៩៥០០០​នាក់​

៤. ម៉ិ​ក​ស៊ិ​ក​៖ ជាង​៧៦០០០​នាក់​

៥. ចក្រភព​អង់គ្លេស​៖ ជិត​៤២០០០​នាក់​

​តួលេខ​នៅ​បណ្តា​ប្រទេស​អាស៊ាន​៖

១. ហ្វីលីពីន​៖ ជាង​៣០​ម៉ឺន​ករណី (​ស្លាប់​ជាង​៥៣០០​នាក់​, សះស្បើយ​ជាង​២៥​ម៉ឺន​នាក់​)

២. ឥណ្ឌូណេស៊ី​៖ ជាង​២៧.៥​ម៉ឺន​ករណី (​ស្លាប់​ជាង​១​ម៉ឺន​នាក់​, សះស្បើយ​ជាង​២០​ម៉ឺន​នាក់​)

៣.​សិង្ហ​បុរី​៖ ជិត​៥៨០០០​ករណី (​ស្លាប់​២៧​នាក់​, សះស្បើយ​ជាង​៥៧០០០​នាក់​)

៤. ម៉ាឡេស៊ី​៖ ជិត​១១០០០​ករណី (​ស្លាប់​១៣៤​នាក់​, សះស្បើយ​ជិត​៩៩០០​នាក់​)

៥. មី​យ៉ាន់​ម៉ា​៖ ជាង​១​ម៉ឺន​ករណី (​ស្លាប់​២២៦​នាក់​, សះស្បើយ​ជិត​២៩០០​នាក់​)

៦. ថៃ​៖ ៣៥២៣​ករណី (​ស្លាប់​៥៩​នាក់​, សះស្បើយ​ជិត​៣៤០០​នាក់​)

៧. វៀតណាម​៖ ១០៧៤​ករណី (​ស្លាប់​៣៥​នាក់​, សះស្បើយ​ជិត​១​ពាន់​នាក់​)

៨. កម្ពុជា​៖ ២៧៦​ករណី (​សះស្បើយ​២៧៥​នាក់​)

៩. ព្រុយ​ណេ​៖ ១៤៦​ករណី (​ស្លាប់​៣​នាក់​,​សះស្បើយ​១៤២​នាក់​)

១០. ឡាវ​៖ ២៣​ករណី (​សះស្បើយ​២២​នាក់​) ។

គួរបញ្ជាក់ថា ប្រទេសដែល ប៉ះពាល់​ខ្លាំងជាងគេ​លើ​ពិភពលោក អាមេរិក ឥណ្ឌា និង​ប្រេ​ស៊ី​ល ខណៈ​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី រងគ្រោះ​ខ្លាំងជាងគេ​នៅ​អាស៊ាន​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print