រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំពិភាក្សាសិក្សាផែនការអភិវឌ្ឍប្រព័ន្ធលូ ប្រឡាយ និងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុង

ចែករំលែក៖

ខេត្តក្រចេះ៖ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះ រៀបចំកិច្ចប្រជុំពិភាក្សាសិក្សាផែនការអភិវឌ្ឍប្រព័ន្ធលូ ប្រឡាយ និងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុង ក្រោមការដឹកនាំដោយ លោក គង់ គឹមនី អភិបាលរងខេត្ត និងលោក ហេង សាលពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការនិងដឹកជញ្ជូន ។ដោយមានការចូលរួមពីលោកស្រីប្រធាននាយកដ្ឋាននៃក្រសួងសាធារណការនិងដឹកជញ្ជូន ប្រធាន អនុប្រធាន មន្ទីរ អង្គភាព នាយករងរដ្ឋបាលសាលាខេត្ត អភិបាលរងក្រុងក្រចេះ និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំមានគោលបំណងគឺការសិក្សាផែនការគោលប្រព័ន្ធលូ ប្រឡាយ និងប្រព័ន្ធចម្រោះទឹកកខ្វក់សម្រាប់ប្រើប្រាស់ក៏ដូចជាសម្រាប់ធ្វើសកម្មភាពអភិវឌ្ឍឲ្យបានត្រឹមត្រូវ មានយុទ្ធសាស្ត្រ ផែនការសកម្មភាព និងផែនការថវិកាសម្រាប់អភិវឌ្ឍ ការសាងសង់ត្រឹមត្រូវស្របតាមបច្ចេកទេស កាត់បន្ថយចំណាយប្រតិបត្តិការថែទាំនិងជួសជុល កាត់បន្ថយការជន់លិចលំនៅដ្ឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងក្រុង។

លោក គង់ គឹមនី អភិបាលរងខេត្ត មានប្រសាសន៍ផ្ដាំផ្ញើដល់មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង សហការជាមួយក្រុមការងារនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងការចុះសិក្សាពិនិត្យ និងការប្រមូលទិន្នន័យរៀបចំគោលនយោបាយ យុទ្ធសាស្ត្រផែនការមេឲ្យបានច្បាស់លាស់ងាយស្រួលក្នុងការអភិវឌ្ឍក្នុងខេត្ត ឱ្យមានសោភ័ណ្ឌភាព ប្រកបដោយចីរភាព និងបរិយាប័ន្ន នៃគម្រោងអភិវឌ្ឍប្រព័ន្ធលូ ប្រឡាយ និងប្រព័ន្ធចម្រោះទឹកកខ្វក់របស់ក្រសួងសាធារណការនិងដឹកជញ្ជូន៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print