នគរបាលចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ២នាក់តាមដិការ និងម្នាក់កំពុងចែកចាយគ្រឿងញៀនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកសំរោងទងបានបើកប្រតិបត្តិការតាមចាប់មុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនបាន២នាក់និងម្នាក់ទៀតចាប់ពេលធ្វើសកម្មភាពចែកចាយគ្រឿងញៀនបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។

ការចាប់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិចំការរដ្ឋ ឃុំវល្លិស ស្រុកសំរោទងទង ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ទោ ឃុត សុផលអធិការនគរបាលស្រុកសំរោងទងបានអោយដឹងថាបន្ទាប់ពីទទួលដីការបង្គាប់អោយចាប់ខ្លួនជនសង្ស័យពីស្ថាបប័ន​តុលាការមករូបលោកព្រមទាំងកម្លាំងជំនាញស្រុកសហការណ៍ជាមួយប៉ុសិ៍្តសែនដី និងប៉ុស្តិ៍វល្លិស បានធ្វើការឃាត់មុខសញ្ញា3នាក់ក្នុងនោះអនុវត្តតាមដីការ2នាក់មុខសញ្ញាចែកចាយគ្រឿងញៀន1នាក់ ទី1/ ឈ្មោះ  មាន សុខពឿន ប្រុស22ឆ្នាំ ភូមិត្រពាំងកែស ឃុំសែនដី មានដីការចាប់ខ្លួនលេខ613ចុះថ្ងៃ13/11/14ចៅក្រម សិុន វិរះ សាលាដំបូងខេត្តកំពង់ចាម។ ទី2/ ឈ្មោះ  រឿន គាឡឹង ហៅខ្លឹង ប្រុស26ឆ្នាំ ភូមិចំការដ្ឋ ឃុំវល្លិស មានដិការចាប់ខ្លួនលេខ180 ចុះថ្ងៃទី22/10/15ចៅក្រម ជូ លឹមហ៊ាងសាលាដំបូងខេត្តកំពង់ស្ពឺ។ ទី3 /  ឈ្មោះ មៀច  វិចិត្ត ប្រុស29ឆ្នាំភូមិចំការដ្ឋឃុំវល្លិសពាក់ពន្ធ័ជួញដូចែកចាយគ្រឿងញៀន ដកហូតបានម្សៅក្រាមពណ៌ស សង្សយ័គ្រឿងញៀនចំនួន6កញ្ចប់តូច ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន1 និងសម្ភារៈសម្រាប់ច្រក រួមឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

លោកអធិការបន្តថាក្រោយឃាត់ខ្លួនបានកម្លំាងរបស់លោកបានប្អូនជនសង្ស័យទាំង៣ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

IMG-20160210-WA0051

IMG-20160210-WA0052

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print