ភ្នំពេញ៖ ដោយមើលឃើញពីការលំបាកខ្វះខាត និងដើម្បីជាការជួយសម្រួលជីវភាពប្រចាំថ្ងៃនោះ ប្រជាពលរដ្ឋទីទាល់ក្រចំនួន១៣គ្រួសារ រស់នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ បានទទួលអំណោយរបស់សម្តេចតេជោហ៊ុនសែន និងសម្តេចព្រឹទ្ឋគតិបណ្ឌិត តាមរយះលោក នុត ពុធដារ៉ា អភិបាលនៃគណះអភិបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦ ។
លោក នុត ពុធដារ៉ា បានផ្តាំផ្ញើរនិងបានសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងបានគិតគូរដល់ការលំបាក និងសុខទុក្ខរបស់បងប្អូនដែលជាជនងាយរងគ្រោះ ទុរគតជន ជនពិការ កុមារកំព្រា ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ជាដើម ។ ជាមួយគ្នានេះ លោក អភិបាលខណ្ឌ ក៏បានផ្តាំផ្ញើរដល់បងប្អូនឲ្យថែរក្សាសុខភាព អនាម័យការរស់នៅស្អាត និងឲ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ដែលកើតឡើងដោយសារការធ្វេសប្រហែស ។
អំណោយដែលបាននាំយកទៅផ្តល់ជូនប្រជាពលរដ្ឋទាំង១៣គ្រួសារនាពេលនេះ គឺក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោប សម្ភារះប្រើប្រាស់មួយចំនួន និងថវិការ៥ម៉ឺនរៀល ៕
ដោយ៖ ភារ៉ា ដង្កោ