ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចបុស្តិ៍ទំនប់ទឹកឃាត់ឆែកឆេរខ្លួន ក្រោយប្រទះឃើញគ្រឿងញៀនមួយចំនួន និងកាំភ្លើងខ្លីមួយដើម

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចបុស្តិ៍ទំនប់ទឹកត្រូវបានឃាត់ខ្លួនជនសង្ស័យ៣នាក់ភ្លាមៗ បន្ទាប់ពីឆែកឆេរប្រទះ​ឃើញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្នាំញៀន និងកាំភ្លើងខ្លីមួយដើម កាលពីវេលាម៉ោង២ និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ១៧៧ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

IMG_6927

ប្រភពព័ភ៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ទី១មានឈ្មោះ សយ សុភាព ភេទប្រុស អាយុ​២៧ឆ្នាំ មានស្រុកកំណើតនៅឃុំស្វាយស្រលាស់ ស្រុកកងមាស ខេត្តកំពង់ចាម ។ ទី២ឈ្មោះ ឆេង សួង ភេទប្រុស អាយុ១៨ឆ្នាំ និងទី៣ ឈ្មោះ ទូច ចំរើន ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំង២​បច្ចុប្បន្ន​​ស្នាក់​នៅផ្ទះជួលសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ចំណែកវត្ថុតាងដែលដកហូតបានរួមមានថ្នាំ​ញៀន​៣កញ្ចប់ កាំភ្លើងខ្លីម៉ាក K54 មួយដើម ម៉ូតូម៉ាក SIRIUS មួយគ្រឿង និងវត្ថុតាងមួយចំនួនទៀត ។

ប្រភពដដែលបានបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ គឺនៅវេលាម៉ោង​កើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ទំនប់ជិះម៉ូតូល្បាតនៅក្នុងមូលដ្ឋាន ពេលនោះក៏បានប្រះឃើញជនសង្ស័យ​ទាំង​៣នាក់ជិះម៉ូតូ SIRIUS គ្មានស្លាកលេខ ជិះឌុបគ្នាគួរឱ្យមានការសង្ស័យ ហើយកម្លាំងក៏បាន​ហៅឱ្យឈប់ដើម្បីសួរនាំ និងត្រួតពិនិត្យ រួចក៏បានឆែកឆេរក៏ឃើញថ្នាំញៀនមួយចំនួន និងកាំភ្លើង​ខ្លីមួយ​ដើម ហើយក៏ឃាត់ខ្លួនយកមកប៉ុស្តិ៍ទំនប់ទឹកតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល​ខណ្ឌ​ចំការមន ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕

IMG_6930

IMG_6931

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print