សម្តេច ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រមុខរដ្ឋ/រដ្ឋាភិបាលស្តីពី «ហិរញ្ញប្បទាននៃរបៀបវារៈសម្រាប់ការអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ»

ចែករំលែក៖

ភ្នំពេញ៖ តបតាមការអញ្ជើញរួមរបស់ លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ចេស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា និងលោក អេនដ្រូ ហ្វូលណេស នាយករដ្ឋមន្រ្តីហ្សាម៉ាអ៊ីក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រមុខរដ្ឋ/រដ្ឋាភិបាលស្តីពី «ហិរញ្ញប្បទាននៃរបៀបវារៈសម្រាប់ការអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូថតទុកជាមុន ដែលរៀបចំឡើងស្របពេលសម័យប្រជុំលើកទី៧៥នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

​​​ នៅក្នុងសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងគូសបញ្ជាក់អំពីវិធានការសម្រាប់រយៈពេលខ្លី មធ្យម និងវែង ដែលអាចចាត់ទុកថាមានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយវិបត្តិបច្ចុប្បន្ន និងដើម្បីអាចសម្រេចបាននូវរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាពឆ្នាំ២០៣០ ព្រមទាំងការពង្រឹងភាពធន់ បរិយាប័ន្ន និងចីរភាពសម្រាប់រយៈពេលវែង។ សម្តេចតេជោ នឹងផ្តល់អនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការជួយរដ្ឋសមាជិក ដើម្បីជម្នះវិបត្តិនាពេលបច្ចុប្បន្ន និងកសាងអនាគតប្រសើរជាងមុន៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print