សង្គ្រាមរវាងប្រទេស Azerbaijan និង Armenia បានចាប់ផ្តើមតាំងពីថ្ងៃទី២៧ខែកញ្ញា បណ្តាលឲ្យប្រទេសទាំងពីររងការខូចខាតយ៉ាងខ្លាំង។ ការខាតបង់ទាំងទ្រព្យសម្បតិនិងអាយុជីវិត ភាគច្រើនគឺប្រទេស Azerbaijan ។ តាមតួលេខ គិតដល់យប់ថ្ងៃទី២៨ខែកញ្ញា ការខាតបង់នៅក្នុងប្រទេសAzerbaijan មានទ្វេដង ប្រៀបធៀបនិងប្រទេស Armenia។
ឧត្តមសេនីយ៍ Artur Sargsyan មេបញ្ជាការរង កងទ័ពAzerbaijan បានប្រកាសថា ទាហានប្រទេសនេះដល់ទៅ៤០០នាក់បានស្លាប់ និងរបួស។ ក្រៅពីនេះ នៅមានយន្តហោះគ្មាន មនុស្សបើក៣៦គ្រឿង រថពាសដែក និងរថក្រោះ ៤៧គ្រឿង ។
ក្រៅពីនេះ នៅមានឧទ្ធម្ភាគច័ក្រ៤គ្រឿង ត្រូវបាញ់ទម្លាក់ និងយន្តហោះយោធាមួយគ្រឿងទៀត ត្រូវប្រព័ន្ធការពារដែនអាកាសប្រទេស Armenia បាញ់ទម្លាក់ ។
កាលពីយប់ថ្ងៃទី២៨ខែកញ្ញា Azerbaijan បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើ ប្រទេស Armenia បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ពិសេសគឺជនស៊ីវិល។ សារព័ត៌មាន TASS បានផ្សាយថា ក្រសួងការពារជាតិ Armenia បានប្រកាសថា ទាហាន Azerbaijan បានបើកការវាយប្រហារជាទ្រង់ទ្រាយធំទៅលើតំបន់Araksa និងតំបន់ Matagis-Talish ។
ពាក់ព័ន្ធសង្គ្រាមវាយប្រហារគ្នា នៅព្រឹកថ្ងៃទី២៩ខែកញ្ញា អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់ ស្តីពីសង្គ្រាមវាយប្រហារគ្នាខាងលើរបស់ប្រទេសទាំងពីរ ហើយបានអំពាវនាវឲ្យរក្សាការអត់ធ្មត់បញ្ចៀសសង្គ្រាមកើតឡើងជាទ្រង់ទ្រាយធំ ពលរដ្ឋស្លូតត្រង់ជាច្រើនត្រូវស្លាប់ ៕