ខេត្តកោះកុង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មបាំងបានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១២៣៧.គ.ពចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក កែវ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង ។
កម្លាំងបានឃាត់ខ្លួនឈ្មោះ យឿត ពន្លឺ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅក្នុងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខខេត្តកោះកុងកាលពីយប់យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ពីពីបទចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន។
...
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនត្រូវចោទទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ÷ប្រាថ្នា