នៅឆ្នាំ២០៣០ខាងមុខនេះ! លោក បូរី​ស ច​ន​សុន ​សន្យា​បង្កើន​ទំហំ​ដី​អភិរក្ស​ឲ្យ​ដល់​៣០​ភាគរយ​នៃ​ផ្ទៃដី​សរុបចក្រភព​អង់គ្លេស

ចែករំលែក៖

អន្តរជាតិ៖ ​យោងតាម​សារព័ត៌មាន BBC នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស បូរី​ស ច​ន​សុន បាន​សន្យា​បង្កើន​ទំហំ​ដី​អភិរក្ស​ឲ្យ​ដល់​៣០​ភាគរយ​នៃ​ផ្ទៃដី​សរុប​របស់​ចក្រភព​អង់គ្លេស​ ហើយលោក ច​ន​សុន នឹងចូលរួម​ជាមួយ​មេដឹកនាំ​ចំនួន​ប្រទេស ក្នុង​យុទ្ធនាការ​បញ្ចៀស​ការបា​ត់​បង់​នៅក្នុង​ពិភពលោក​ធម្មជាតិ​នៅត្រឹម​ឆ្នាំ​២០៣០​ខាងមុខនេះ ។ ដើម្បី​អនុវត្តតាម​ការប្ដេជ្ញាចិត្ត​ដែលមាន​គោលដៅ​គាំទ្រ​ដល់​ការ​ងើបឡើង​នៃ​ធម្មជាតិ តំបន់​ជនបទ​របស់​ប្រទេស​អង់គ្លេស​ចំនួន​បួន​សែន​នាក់​ហិកតា នឹងត្រូវ​ដាក់​ឲ្យ​ក្រោម​ការការពារ ស្រប​ពេលដែល​ទំហំ​ដី​អភិរក្ស​នៅ​ផ្នែក​ផ្សេងទៀត​នៅ​ចក្រភព​អង់គ្លេស ក៏​នឹងត្រូវ​បង្កើន​ដែរ​។

សារព័ត៌មាន BBC បន្តថា លោកបូរី​ស ច​ន​សុន នឹង​ប្រកាស​ពី​ការប្ដេជ្ញាចិត្ត​របស់​ចក្រ​ភព​អង់គ្លេស​ក្នុងការ​បង្កើន​ទំហំ​ដី​អភិរក្ស​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​មួយ​ស្ដីពី​ធម្មជាតិ​។ ពីព្រោះសព្វថ្ងៃ ផ្ទៃដី​ឧទ្យាន​ជាតិ​ដែលជា​តំបន់​មាន​សម្រស់​ធម្មជាតិ​ល្អ​ប្លែក និង​តំបន់​ការពារ​ផ្សេងៗ​ទៀត មាន​ទំហំ​២៦​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​អង់គ្លេស​។ ក្នុង​សម្រង់​សុន្ទរកថា​ដែល​លោក ច​ន​សុន នឹង​ថ្លែង​ក្នុងជំនួប​ខាងមុខ រដ្ឋាភិបាល​របស់លោក នឹង​បង្កើន​ចំនួន​ផ្ទៃដី​ដែល​ទទួលបាន​ការការពា​រ​នេះ​ពី​២៦​ភាគរយ​នាពេល​បច្ចុប្បន្ន​ដល់​៣០​ភាគរយ​នៅ​ឆ្នាំ​២០៣០​។

​ខណៈ​បរិស្ថាន ជា​បញ្ហា​ដែល​ស្មុគស្មាញ​នោះ រដ្ឋាភិបាល​អង់គ្លេស នឹងធ្វើ​ការ​ជាមួយ​ប្រទេស​ស្កុ​តលែ​ន វែ​លស៍ និង​អៀរ​ឡង់​ខាងជើងក៏ដូចជា​ម្ចាស់​ដីឯកជន​ដើម្បី​បង្កើន​បរិមាណ​ដីការ​ពារ​នៅ​ទូទាំង​ចក្រភព​អង់គ្លេស​។ អង់គ្លេស ស្កុ​តលែ​ន វែ​លស៍ និង​អៀរ​ឡង់​ខាងជើង ជា​រដ្ឋ​ចំណុះ​ចក្រភព​អង់គ្លេស​។

ចំណែកអ្វីដែល​លោក ច​ន​សុន នឹង​ថ្លែង​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ខាងលើនេះថា៖​ «​យើង​មិនអាច​ស្ទាក់ស្ទើរ និង​ពន្យារពេល​បានទេ ព្រោះ​ជីវចម្រុះ​កំពុង​បាត់បង់​រាល់ថ្ងៃ ហើយ​ការបាត់បង់​នេះ មាន​អត្រា​គួរ​ឲ្យ​ភ័យខ្លាច​ទៀតផង​។​» បន្ថែមពីនេះលោក ​ក៏​នឹង​ទទូច​ឲ្យ​ប្រទេស​ទាំងអស់​ប្រែក្លាយ​ការនិយាយ​ទាំង​អម្បាលម៉ាន​ទៅជា​សកម្មភាព​ជាក់ស្ដែង និង​សម្រេច​ឲ្យ​បាន​គោលដៅ​សម្រាប់​ការការពារ​ធម្មជាតិ​ជាមួយ​ការដាក់កំហិត​តែម្ដង​។​

​លើសពីនេះទៅទៀត លោកនាយក​រដ្ឋមន្ត្រីចក្រភពអង់គ្លេសរូបនេះ ក៏​នឹង​ចុះហត្ថលេខា​លើ «​ការសន្យា​របស់​មេដឹកនាំ​សម្រាប់​ធម្មជាតិ​» ដែល​រួមបញ្ចូល​ការប្តេជ្ញាចិត្ត​ផ្តល់​អាទិភាព​ដល់​ការស្តារ​បរិស្ថាន​ឡើងវិញ​ក្នុង​វិធាន​ការស្ដារ​សេដ្ឋកិច្ច​ក្រោយ​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណាការ​ស្រេច​ឲ្យ​បាន​គោលដៅ​ជីវចម្រុះ និង​ការបង្កើន​ហិរញ្ញប្បទាន​សម្រាប់​ធម្មជាតិ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print