អភិបាល នៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានអញ្ជើញទៅទស្សនកិច្ច នៅស្រុកបុរីអូរស្វាយសែនជ័យ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានរួមដំណើរជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះទស្សនកិច្ចទីកន្លែងមួយចំនួន ក្នុងភូមិសាស្រ្ត ស្រុកបុរីអូរស្វាយសែនជ័យ រួមមាន៖
១-ស្វែងយល់ស្ថានភាពនៃការរស់នៅរបស់ប្រជាជននៅមូលដ្ឋាន និងទស្សនាសក្ដានុពលធនធានធម្មជាតិនៅតំបន់រ៉ាមសារ (តំបន់ដីសើម) តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ។
២-បានជួបប្រជុំដើម្បីការស្ដាប់របាយការណ៍របស់ប្រធានសហគមន៍អេកូទេសចរណ៍អូរស្វាយ ប្រធានក្រុមបរិស្ថានុរក្ស ព្រមទាំងការពិភាក្សាអំពីការបន្តអភិរក្ស និងអភិវឌ្ឍធនធានក្នុងតំបន់រ៉ាមសារ និងការពង្រីកសក្ដានុពលអេកូទេសចរណ៍។
៣-បានពិនិត្យស្តូបប្រវត្តិសាស្ត្រដែលបានកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមរាជកិច្ចរបស់ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរដ្ឋនកោដ្ឋ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ។
៤-បានទសន្សកិច្ចទីស្នាក់ការច្រកទ្វារអន្តរជាតិត្រពាំងក្រៀល(កម្ពុជា-ឡាវ)ដោយបានជួបពិភាក្សាអំពីស្ថានភាពការងារជាមួយមន្ត្រីគយ និងរដ្ឋាករប្រចាំច្រកទ្វារ ស្ថានភាពនៃការទំនាក់ទំនងជាមួយភាគីឡាវ និងចលនានៃការដឹកជញ្ជូនទំនិញក្នុងអំឡុងពេលនៃបញ្ហាប្រឈមពីជំងឺកូវីដ-១៩។ ស្ថានភាពនៃភ្ញៀវទេសចរណ៍ធ្វើដំណើរចេញចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក៏ដូចជាសង្វាក់ទេសចរណ៍ពីឡាវមកកម្ពុជា និងពីកម្ពុជាទៅឡាវ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print