ទូតជប៉ុនប្រចាំកម្ពុជា៖ «ស្វាគមន៍ការវិលត្រលប់ពីប្រទេសជប៉ុន🇯🇵»

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឯកអគ្គរាជទូត មិកាមិ និងលោក មីតូរី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយសិស្សកម្ពុជាពីររូបនៅខេត្តសៀមរាប។ សិស្សទាំងពីររូបនេះ បានចូលរួមកម្មវិធីអាហារូបករណ៍អាស៊ីកាកេហាស៊ីនៅប្រទេសជប៉ុនរយៈពេលប្រាំពីរខែ។ កំឡុងពេលនោះ ម្នាក់បានរៀននៅវិទ្យាល័យនៅទីក្រុងតូក្យូ ម្នាក់ទៀតបានរៀននៅវិទ្យាល័យក្នុងខេត្តណាហ្គាណុ និងបានស្នាក់នៅឯផ្ទះរបស់គ្រួសារជនជាតិជប៉ុន ព្រមទាំងស្នាក់នៅអន្តេវាសិកដ្ឋាន។ ពួកគាត់បានរៀនពីវប្បធម៌ជប៉ុនជាច្រើន ព្រមទាំងបានចែករំលែកព័ត៌មានអំពីប្រទេសកម្ពុជាទៅកាន់សិស្សជប៉ុនផងដែរ។ យើងខ្ញុំ សូមអបអរសាទរចំពោះសិស្សទាំងពីររូបដែលទទួលជោគជ័យក្នុងការចូលរួមក្នុងកម្មវិធីអាហារូបករណ៍កាកេហាស៊ី និងសង្ឃឹមថាពួកគាត់នឹងបន្តទំនាក់ទំនងជាមួយមិត្តជប៉ុនជាច្រើនរបស់ពួកគាត់។

<>

On 28 September, Ambassador Mikami and Mr. Mitori, Director of Japanese Embassy’s Siem Reap Office, met two Cambodian students in Siem Reap. They joined Asia Kakehashi scholarship program in Japan for 7 months. During that period, they each studied in high schools in Tokyo and Nagano prefecture. One student in Tokyo stayed at Japanese family and another student in Nagano stayed at school dormitory. They learned a lot about Japanese culture and taught about Cambodia to Japanese students as well. We would like to congratulate their successful participation in the Kakehashi program and hope them to keep in touch with their many Japanese friends. ☺៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print