កម្លាំងនគរបាលចុះអនុវត្តបទបញ្ជាលោកអភិបាលខេត្ត ដកហូតកាណូតលឿន១គ្រឿង ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ដឹកនាំដោយលោក វរសេនីយ៍ត្រី ស៊ុយ ម៉ៅ អធិការរងនៃអធិការដ្ឋាននគរបាលស្រុក ទទួលផែនការងារព្រហ្មទណ្ឌ បានចុះអនុវត្តបទបញ្ជាលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយធ្វើការដកហូតនូវមធ្យោបាយ(កាណូត)នេសាទខុសច្បាប់១គ្រឿង ឯម្ចាស់គេចខ្លួនបាត់ ។

 ករណីនគរបាលចុះអនុវត្តបទបញ្ជាខាងលើ ធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចផ្ទះរបស់ឈ្មោះ វ៉ា ស្ថិតនៅភូមិទី-៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ប្រភពពព័ត៌មានពីកម្លាំងចុះអនុវត្តផ្ទាល់បង្ហើបថា លទ្ធផល ក្នុងការអនុវត្តបទបញ្ជាលោកអភិបាលខេត្តនេះកម្លាំងចម្រុះបានដកហូតកាណូតសំបកបាឡាស្មាច់ប្រវែង៧.២ម៉ែត្រចំនួន១ ភ្ជាប់ម៉ាស៊ីនម៉ាក ហាយឡែនឌឺ ជាប្រភេទកាណូតល្បឿនលឿន ដែលជាមុខសញ្ញាសម្រាប់ប្រើប្រាស់ក្នុងបុព្វហេតុប្រព្រឹត្តបទល្មើសនេសាទ និងជាមុខសញ្ញាចោរកម្មយ៉ាងសកម្ម លើផ្ទៃទឹកបឹងទន្លេសាបផងដែរ។ សម្ភារៈក្នុងកាណូតរួមមានៈ បំពង់សុីមុំាងសំឡេងស្ងាត់នៅពេលធ្វើសកម្មភាពចំនួន២ យុត្ថការសម្រាប់កាវមង.សន្ទូច.សាយុឺនចំនួន២ ខ្សែនីឡុងពណ៌សប្រវែង៣៥ម៉ែត្រ ឧបករណ៍សម្រាប់ដួសត្រី និងកំបិតចំនួន២ ។

 ប្រភពបន្តទៀតថា ម្ចាស់កាណូតជាមុខសញ្ញាត្រូវបានដកហូតត្រូវបានសមត្ថកិច្ចស្គាល់ឈ្មោះ ង្វៀង យុំាងបឺត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្នាក់នៅផ្ទះបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិទី-៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់(គេចខ្លួន) ។

 ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន វត្ថុតាងកាណូត ១គ្រឿងរួមសម្ភារ ដែលរឹបអូសបានត្រូវបានសមត្ថកិច្ចរាយការណ៍ជូនលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់លួង ដើម្បីរង់ចាំបន្តនីតិវិធី ៕ ដោយ៖ បុឹម ពិន

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print