អ្នកចាំទី Karius ចូលរួមជាមួយក្រុម Union Berlin ក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាលទៀត

ចែករំលែក៖

កីឡាករ Loris Karius បានចាកចេញពីក្រុម Liverpool ម្តងទៀតដើម្បីចូលរួមជាមួយក្រុម Union Berlin ដែលស្ថិតក្នុងក្របខ័ណ្ឌអាល្លឺម៉ង់Bundesliga ក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer News កាលពីម្សិលមិញ។

អ្នកចាំទី Karius បានបញ្ចប់កិច្ចសន្យាខ្ចីជើងរយៈពេល២ឆ្នាំជាមួយក្លិបយក្សទួរគី Besiktas កាលពីខែឧសភា ដោយសារតែមានការខ្វែងគំនិតគ្នាលើការបើកប្រាក់ឈ្នួលរបស់គាត់។ អ្នកចាំទីវ័យ២៧ឆ្នាំរូបនេះដែលបានចូលរួមជាមួយ Besiktas កាលពីខែសីហា ឆ្នាំ២០១៨ បានផ្សាភ្ជាប់ការវិលត្រឡប់ទៅស្រុកកំណើតវិញ ហើយត្រូវក្លិបដើមគឺ Liverpoo បន្តខ្ចីជើងទៅ Union Berlin ។

Karius បានមកដល់ទឹកដី Anfield ពីក្លិប Mainz 05 របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០១៦ និងបានលេង៤៩ ប្រកួតសម្រាប់ក្រុមជើងឯក Premier League ប៉ុន្តែត្រូវបានក្លិបដាក់ក្នុងបញ្ជីឈ្មោះបម្រុងរហូត បន្ទាប់ពីបានធ្វើកំហុសដ៏គួរឱ្យអាម៉ាស់មួយចំនួនរួមទាំងការប្រកួវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីឆ្នាំ២០១៨ ។

អ្នកចាំទីរូបនេះត្រូវបានក្លិបផ្លាស់ប្តូរជាអចិន្រ្តៃយ៍ទៅក្លិប Besiktas ក្នុងលក្ខខណ្ឌខ្ចីជើងដែលជាកន្លែងដែលគាត់បានបង្ហាញខ្លួនចំនួន៦៧ នៅក្នុងការប្រកួតទាំងអស់ក្រុមនេះ កិច្ចសន្យារបស់ Karius នៅ Liverpool នឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print