ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរ សមរវាងលោក Toru Mimura អនុរដ្ឋ មន្ដ្រីក្រសួងការពារជាតិទទួលបន្ទុកកិច្ច ការបរទេសជប៉ុន បានពិភាក្សាការងារ ជាមួយលោកនាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ នៅទីស្ដីការក្រសួងកាលពីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៦ ។
លោកនាយឧត្ដមសេនីយ៍ នាង ផាត ក្នុងនាមរដ្ឋមន្ដ្រីក្រសួងការពារជាតិបាន ស្វាគមន៍ចំពោះគណៈប្រតិភូក្រសួងការ ពារជាតិជប៉ុនមកបំពេញទស្សនកិច្ចនា ពេលនេះពិតជាមានសារសំខាន់ក្នុងការ ពង្រឹងពង្រីកកិច្ចសហប្រតិបត្ដិការរវាង កងទ័ពទាំង២ កម្ពុជា-ជប៉ុនក៏ដូចជាគាំទ្រ ចំពោះទស្សនទានដែលជប៉ុនយកចិត្ដ ទុកដាក់ និងជួយឧបត្ថម្ភមធ្យោបាយ សម្ភារជាច្រើនដល់ព្រះរាជាណាចក្រ កម្ពុជា ។ ជប៉ុនបានជួយដល់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ដោយគាំទ្រនយោបាយទាំងឡាយរបស់ ជប៉ុនក៏ដូចជាច្បាប់សមុទ្រដែនអាកាសជាដើម ។ នាពេលកន្លងមកបានទទួល ទស្សនទានរបស់ទូតជប៉ុន ព្រមទាំងរីក រាយក្នុងការពង្រឹងសន្ដិសុខ ស្ថិរភាព វិបុលភាពក្នុងតំបន់និងអាស៊ីប៉ាស៊ីហ្វិក។ ក្នុងនោះផងដែរកម្ពុជានឹងបន្ដកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក ជប៉ុនទៅតាមគម្រោងការជាបន្ដបន្ទាប់ឱ្យសម្រេចបានជោគជ័យ ។
លោក Toru Mimura បានសម្ដែង ការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាង កក់ក្ដៅចំពោះបដិសណ្ឋារកិច្ចរបស់ ក្រសួងការពារជាតិចំពោះប្រតិភូ ដែល មកបំពេញទស្សនកិច្ចជាផ្លូវការនៅ ពេលនេះ ។ យើងខ្ញុំសង្ឃឹមថា តាម រយៈកិច្ចពិភាក្សាការងារនាពេលនេះ បង្ហាញកាន់តែច្បាស់នូវកិច្ចសហប្រតិ បត្ដិការរវាងក្រសួងការពារជាតិប្រទេស ទាំង២ ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបាន ពង្រឹងពង្រីកឥតឈប់ឈរ ។
ចំពោះទស្សនទានរួម ការតភ្ជាប់ អាស៊ាន-ជប៉ុនក៏ត្រូវបានលើកកម្ពស់ ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ យើង ខ្ញុំសូមគាំទ្រផែនការមួយចំនួនក្នុងកិច្ច ប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានជាបន្ដ បន្ទាប់នៅប្រទេសឡាវនាពេលខាងមុខ នេះផងដែរ ៕
ដោយ៖ សុខដុម