ការបោះឆ្នោតជ្រើសរើសបេក្ខភាព ប្រធានាធិបតីអាមេរិកមានការប្រែប្រួល ជាបន្ដបន្ទាន់នៅតាមរដ្ឋនីមួយៗដោយកន្លងមកលោកដូណាល់ ត្រាំ បានបរា ជ័យក្រោមគូប្រជែងរបស់ខ្លួន ក្នុងរដ្ឋ Iowa តែបានយកឈ្នះវិញនៅក្នុងរដ្ឋ ផ្សេងទៀតដូចជារដ្ឋ New Hampshire ជាដើម។
បើទោះបីមានសម្លេងគាំទ្រកើនឡើងតែគណបក្សសាធារណរដ្ឋនៅតែមានការ គាំទ្រតិចជាងបេក្ខភាពមកពីគណបក្ស ប្រជាធិបតេយ្យដដែល ក្នុងនោះមាន លោកស្រីហ៊ីលឡារី គ្លីនតុន ជាបេក្ខ ភាពកំពុងតែលេចធ្លោបំផុត។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ លទ្ធផលរាប់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតជាបឋមនៅក្នុងរដ្ឋ New Hamp-shire ក្នុងការជ្រើសរើសបេក្ខភាព ប្រធានាធិបតីអាមេរិកឆ្នាំ២០១៦បង្ហាញ ឱ្យឃើញថា លោកដូណាល់ ត្រាំ និងសមា ជិកព្រឹទ្ធភាលោក John Kasich ជាអ្នក ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ខាងលើ ។
នៅក្នុងការបោះឆ្នោតខាងលើគណ បក្សប្រជាធិបតេយ្យក៏មានបេក្ខភាព២ រូបផងដែរគឺលោកស្រីហ៊ីលឡារី គ្លីនតុន និងសមាជិកព្រឹទ្ធភាលោក Sander ។ ដោយឡែកគណបក្សសាធារណរដ្ឋមាន បេក្ខភាពដល់ទៅ៨រូបចូលរួម ក្នុងនោះ លោកដូណាល់ ត្រាំ នាំមុខលើបេក្ខ ភាពទាំងអស់ ។
តាមលទ្ធផលស្ទង់មតិខាងក្រៅបន្ទាប់ ពីបោះឆ្នោតនិងរាប់សន្លឹកឆ្នោតគណៈ កម្មាធិការរៀបចំការបោះឆ្នោតរដ្ឋ New Hampshire បានឱ្យដឹងថា លោកដូណាល់ ត្រាំ ទទួលបានជ័យជម្នះនៅក្នុងការបោះ ឆ្នោតក្នុងរដ្ឋខាងលើដោយមានសម្លេង គាំទ្រលោករហូតដល់ទៅ៣៣្ប៩១ភាគ រយ។ ចំណែកអ្នកដែលឈរលំដាប់ទី២ គឺលោក John Kasich មានសម្លេង គាំទ្រ១៦,១៩ភាគរយ។ ដោយឡែក លោក Ted Cruz អ្នកដែលទទួលបាន ជ័យជម្នះនៅក្នុងការបោះឆ្នោតក្នុងរដ្ឋី owa បានត្រឹមតែលំដាប់ទី៤ប៉ុណ្ណោះ ដោយមានសម្លេងគាំទ្រតែ១១្ប៤៦ភាគរយ ។
ចំណែកបក្ខភាពមកពីគណបក្សប្រជា ធិបតេយ្យវិញសមាជិកព្រឹទ្ធភាពលោក Sanders ទទួលបានសម្លេងគាំទ្រដល់ទៅ ៥៦,៦១ភាគរយនាំមុខលើលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមានសម្លេងគាំ ទ្រតែ៤១,៣៧ភាគរយ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មានក្រោយលទ្ធផលបោះឆ្នោតលោក ស្រីហ៊ីលឡារី គ្លីនតុន បញ្ជាក់ថា លោក ស្រីទទួលយកការបរាជ័យខាងលើ ។
នៅក្នុងរដ្ឋ New Hampshire គឺជា ការបោះឆ្នោតតាំងរូបភាពសកលជាលើក ដំបូង គឺខុសពីរដ្ឋ Iowa ដោយសារតែ នៅក្នុងរដ្ឋ Iowa ការបោះឆ្នោតរៀប ចំឡើងដោយគណបក្សរបស់ខ្លួន។ ចំណែក ការបោះឆ្នោតនៅក្នុងរដ្ឋnew Hampshire រៀបចំឡើងដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ។
នៅក្នុងការបោះឆ្នោតនៅរដ្ឋ Iowa លោកស្រីហ៊ីលឡារី គ្លីនតុន ទទួលបាន ជ័យជម្នះប្របៀកប្រកិតលើគូប្រជែង មកពីគណបក្សដូចគ្នាគឺលោក Sander តែ០,២ភាគរយប៉ុណ្ណោះ គឺ49,8% - 49,6% ៕
ប្រែសម្រួល៖ ម៉ែវ សាធី