​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​ឃាត់​ជនបរទេស​ម្នាក់​ពី​បទ​ឃាតកម្ម

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ៖​ បុរស​ជនជាតិ​អេ​ ស្ប៉ា​ញ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ ក្រុងព្រះសីហនុ​ឃាត់ខ្លួន​ករណី​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​។​

​ការ​ឃាត់ខ្លួន​ជនបរទេស​ខាងលើ​បាន​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៦​ នៅ​ក្នុង​សង្កាត់​លេខ​២​ ក្រុង​ព្រះ​ សីហ​នុ​ ។​

​ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ ឈ្មោះ​ Segarra​ Princep​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជា​ជនជាតិ​អេ​ស្ប៉ា​ញ​ កាន់​ លិខិតឆ្លងដែន​លេខ​ AA515994​ ។​

​ប្រភព​ពី​មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​គឺ​ដោយសារ​រូបគេ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជាប់​ ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ដោយ​សម្លាប់​មិត្ដភក្ដិ​ខ្លួនឯង​ហើយ​ទម្លាក់​ចោល​ក្នុង​ ទឹក​នៅ​ក្នុង​ប្រទេស​ថៃ​ហើយ​បាន​រត់គេច​ខ្លួន​ចូល​មក​ប្រទេស​កម្ពុជា​សម្ងំ​លាក់ខ្លួន​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​ បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​អន្ដោប្រវេសន៍​ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​ ៕

ssw

...

ដោយ៖ ​ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print