ខេត្ដពោធិ៍សាត់៖ កម្លាំងអាវុធ ហត្ថខេត្ដស្រុកភ្នំក្រវាញសហការគ្នានាំខ្លួន ជនសង្ស័យម្នាក់តាមដីការបស់ចៅក្រមនៃសាលាដំបូងខេត្ដពោធិ៍សាត់ ។
ករណីនាំខ្លួនជនសង្ស័យតាមដីកាខាងនេះលើបានប្រព្រឹត្ដទៅកាលពីវេលាម៉ោង ១០និង៣០ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅចំណុចលេខ ០៣៦០៣៥៤-១៣៧៦៦៦២ ស្ថិតក្នុងភូមិស្ដុកខ្ទុំ ឃុំផ្ទះ រុង ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ។
តាមការបញ្ជាក់ពីលោកអនុសេនីយ៍ឯកចាន់ សុខា មេបញ្ជាការកងរាជអាវុធ ហេត្ថស្រុកភ្នំក្រវាញបានឱ្យដឹងថា ជន សង្ស័យត្រូវបាននាំខ្លួនឈ្មោះឈៀង សន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្ដុក ខ្ទុំ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍ សាត់ ។
លោកមេបញ្ជាបន្ដថា ការនាំខ្លួនជន សង្ស័យនេះបានធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនដោយចោទពីបទហិង្សា និងធ្វើ ឱ្យខូចខាតដោយចេតនាលេខ១៧១៣ ព.ស១៥ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ចេញដោយលោក កេត សុជាតិ ចៅ ក្រមស៊ើបសួរនៃសាលាដំបូងខេត្ដពោធិ៍សាត់ដោយជនសង្ស័យបានប្រព្រឹត្ដកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុង ភូមិ-ឃុំនាំខ្លួន។
លោកអនុសេនីយ៍ឯកបន្ដទៀតថា ជនសង្ស័យត្រូវបាននាំខ្លួនបញ្ជូនទៅបញ្ជា ការដ្ឋានកងរាជអាវុធហត្ថខេត្ដពោធិ៍សាត់ ដើម្បីបន្ដតាមនីតិវិធី ។
តាមប្រភពពីកម្លាំងអាវុធហត្ថខេត្ដបានឱ្យដឹងនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ថា ជនសង្ស័យត្រូវនាំខ្លួនតាម ដីកាខាងលើជំនាញបានធ្វើតេស្ដទឹកនោម ឃើញមានសារធាតុញៀននៅក្នុងខ្លួនហើយ កម្លាំងកំពុងបំពេញសំណុំបែបបទបញ្ជូនទៅសាលាដំបូងខេត្ដពោធិ៍សាត់ដើម្បីចាត់ ការតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន