ខេត្ដរតនគិរី៖ ភ្នំស្វាយដែលជា ទីកម្សាន្ដដ៏ល្អប្រណីតមួយនៅក្នុងខេត្ដ រតនគិរីបានធ្វើឱ្យមានការហួសចិត្ដមួយដោយសារតែមានជនមិនស្គាល់មុខ លួចដាំបង្គោលរបងនៅជើងវត្ដភ្នំស្វាយតាមបណ្ដោយផ្លូវជាតិលេខ៧៨ ទល់មុខ ស្ថានីយប្រេង តាយ សេង ឋិតនៅក្នុង ភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្ដរតនគិរី ប៉ុន្ដែត្រូវបានអាជ្ញាធរដឹង ទាន់ហើយបានដកបង្គោលរបងនោះ ចោលវិញ ។
ករណីដាំបង្គោលរបងព័ទ្ធជើងវត្ដភ្នំស្វាយជាទីរមណីយដ្ឋាននេះបានកើត ឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ តែត្រូវ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងក្រុងបាន លុងចុះទៅដកបង្គោលទាំងនោះចេញ វិញ ។
ទាក់ទិនការបោះបង្គោលរបងព័ទ្ធជើង ភ្នំស្វាយនេះលោក អ៊ុក សំអុល អភិបាល ក្រុងបានលុងបានបញ្ជាក់តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈថា ការបោះ បង្គោលរបងនេះគឺជារឿងខុសច្បាប់ ។ បច្ចុប្បន្នអាជ្ញាធរក្រុងក៏ដូចជាស្ថាប័ន ពាក់ព័ន្ធនឹងស៊ើបអង្គេតក្នុងករណីនេះ ។ ដោយឡែកមានប្រភពមួយចំនួនបាន និយាយថា អ្នកដែលនៅពីក្រោយការ ដាំបង្គោលនេះគឺជាមនុស្សដែលមាន ឋានៈខ្ពង់ខ្ពស់មកពីរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ទន្ទឹមនឹងការដក បង្គោលនេះគេក៏បានប្រទះឃើញនូវការជីកកកាយជើងភ្នំស្វាយយកដីអស់មួយ ចំនួនធំផងដែរ ប៉ុន្ដែមិនមែនជីកនៅ កន្លែងដកបង្គោលជើងភ្នំនេះហើយទាក់ ទិននឹងការជីកកកាយនោះផងដែរគេនៅ មិនទាន់ដឹងថាអាជ្ញាធរសង្កាត់និងអាជ្ញាធរ ក្រុងចាត់វិធានការចំពោះជនប្រព្រឹត្ដ យ៉ាងណានោះទេព្រោះបានធ្វើឱ្យប៉ះពាល់ដល់រមណីយដ្ឋានវត្ដភ្នំស្វាយ ៕