​ដេប៉ូ​ទិញ​លក់​អេ​ត​ចាយ​មួយ​កន្លែង​ក្នុងភូមិ​ទួល​កី​ផ្លូវជាតិ​លេខ​៣​យក​ចំណី​ផ្លូវ​ដាក់​អីវ៉ាន់​របស់​ខ្លួន

ចែករំលែក៖

​ភ្នំពេញ​៖​ ដេប៉ូ​ទិញ​លក់​អេ​ត​ចាយ​ មួយ​កន្លែង​បាន​យក​ចិញ្ចឹម​ផ្លូវ​សាធារណៈ​មក​ដាក់​ទំនិញ​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន​ មិន​ខ្លាច​កោតក្រែង​នឹង​អ្នក​ដទៃ​និង​មិន​ គិត​ពី​ផល​ប៉ះពាល់​ដល់​សាធារណៈ​អ្នក​ ដំណើរ​ឆ្លងកាត់​នោះ​ទេ​ ដែល​ករណី​នេះ​ បង្ក​ឱ្យ​ងាយ​ទទួល​រងគ្រោះថ្នាក់​ចរាចរណ៍​ ណាស់​ ព្រោះតែ​ការ​ដាក់​គ្រឿង​ដែក​អេ​ត​ ចាយ​ រ៉ឺ​ម៉ក​រទេះ​ នៅ​តាម​ចិញ្ចើម​ផ្លូវ​ ។​ គេ​មិន​ដែល​ឃើញ​អាជ្ញាធរ​ដែនដី​ឬ​សមត្ថ​ កិច្ច​ខាង​ណា​ចុះ​មក​ពិនិត្យ​មើល​ទេ​ ។​ ទីតាំង​ នោះ​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣​ ភូមិ​ ទួល​កី​ សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ពោធិ៍​ សែន​ជ័យ​ ។​

​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ ក៏​ដូច​ជា​អ្នកដំណើរ​ឆ្លងកាត់​បាន​រអ៊ូរទាំ​ថា​ ទីតាំង​ដេប៉ូ​ទិញ​លក់​អេ​ត​ចាយ​ខាងលើ​ បាន​យក​គ្រឿង​ដែក​ រទេះ​រ៉ឺ​ម៉ក​ កញ្ឆេ​ ដាក់​មក​លើ​ចិញ្ចើម​ផ្លូវ​បង្ក​ផល​ប៉ះពាល់​ ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់​ កាលបើ​ផ្លូវ​ទូលាយ​នោះ​វា​មិន​ មាន​បញ្ហា​ចោទ​ឡើយ​ តែ​នេះ​ជា​ផ្លូវ​ ចរាចរ​យានជំនិះ​ច្រើន​វា​ប្រាកដជា​ប៉ះពាល់​ ក្នុង​ការ​ធ្វើ​ដំណើរ​ ។​ កន្លង​មក​កន្លែង​ខាង​ លើ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ ញឹកញាប់​ដោយសារ​បាំង​គំនរ​អេ​ត​ចាយ​ មើល​មិនឃើញ​គួប​ផ្សំ​នឹង​ចំណុច​ផ្លូវបត់​ ចូល​វត្ដ​ជន្លង់ម្លូ​ផង​ ។​

​ពលរដ្ឋ​បន្ដ​ទៀត​ថា​នា​ពេល​កន្លង​មក​ ខាង​អាជ្ញាធរ​ភូមិ​សង្កាត់​ក៏​បាន​មក​ហាម​ប្រាប់​ម្ដង​ជា​ពីរ​ដង​ដែរ​ តែ​ហាក់បីដូច​ ជា​ពុំ​មាន​ប្រសិទ្ធភាព​ស្ដាប់​បាន​តែ​១​ព្រឹក​ ឬ​១​ល្ងាច​ប៉ុណ្ណោះ​ លុះ​ក្រោយមក​ឃើញ​ ដាក់​នៅ​ដដែលៗ​ពុំ​មាន​កោតក្រែង​នឹង​ អ្នក​ដទៃ​ឡើយ​ ។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្ដា​ជួយ​ពិនិត្យ​មើល​ទីតាំង​ ដេប៉ូ​ទិញ​លក់​អេ​ត​ចាយ​ខាងលើ​ ដែល​ យក​ដែក​សម្ភារ​ផ្ទាល់ខ្លួន​ទៅ​គរ​លើ​ចិញ្ចើម​ផ្លូវ​បង្ក​ឱ្យ​ប៉ះពាល់​ផ្លូវ​សាធារណៈ​ងាយ​ ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ នេះ​ផង​ ៕​

Senchey (1)

...

ដោយ៖ សុខា​សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print