ឃាត់ខ្លួនប្រធាន និងបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ អិលអូឌីLOD ៤នាក់នៅខេត្តកំពង់ឆ្នាំង ក្រោយពីទៅរឹបអូសយកម៉ូតូនៅផ្ទះកូនបំណុលគ្មានការអនុញ្ញាតពីព្រះរាជអាជ្ញា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យអិលអូឌីLOD ចំនួន៤នាក់ ក្នុងនោះមានម្នាក់ជាប្រធានសាខាខេត្ដកំពង់ឆ្នាំង បានសំរុកចូលផ្ទះមេភូមិ ហើយមកកាត់សោរច្រវ៉ាក់ ដើម្បីរឹបអូសម៉ូតូ មួយគ្រឿងពីកូនបំណុល ដោយមិនមានការអនុញាតិពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តដោយសារកូនបំណុល ខកខានមិនបានបង់ការប្រាក់រយះពេល៣ខែ ប៉ុណ្ណោះ

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅភូមិកំពង់បាស្រូវខាងត្បូង.ឃុំជលសារ.ស្រុកជលគិរី.ខេត្តកំពង់ឆ្នាំង

ប្រភពបន្ដថា បន្ទាប់ពីប្រជាពលរដ្ឋបានឃើញហេតុការណ៍ដ៏សាហាវគ្មានធម៌មេត្តា របស់បុគ្គលិក ក្រុមហ៊ុនអិលអូឌី LOD ធ្វើសកម្មភាពដូចប្លន់មានលក្ខណៈហឹង្សា ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះជួយធ្វើអន្តរគមន៍ភ្លាមៗ បន្ទាប់មកលោកអ៉ិត សុធា ព្រះ រាជអាជ្ញាអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំងបានទទួលព័ត៌មាននេះភ្លាមលោក បានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថស្រុកជលគីរី ចុះឃាត់ខ្លួនយុវជន៤នាក់ ជាបុគ្គលិក ក្រុមហ៊ុនអចលនទ្រព្យអិអូឌីតែម្តង

ប្រភពព័ត៌មានបន្ដថា មូលហេតុដែលបុគ្គលិករបស់ក្រុមហ៊ុនហ៊ានប្រើហឹង្សាក្នុងការរឹបអូលទ្រព្យកូនបំណុល ក្នុងដំណាក់កាលកូវីដ១៩ដោយសារតែម្ចាស់ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី LOD មានឋានៈជារដ្ឋលេខាធិការនៃក្រសួងមួយរូបផងដែរ

ជនសង្ស័យទាំង៤នាក់ ខាងលើនេះ ទី១. ឈ្មោះ វ៉ែន រិត ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិជារៅ.ឃុំរលាប្អៀរ.ស្រុករលាប្អៀរ។ ទី២.ញ៉េសសារីន ភេទប្រុស.អាយុ២១ឆ្នាំរស់នៅភូមិពារាំង.ឃុំចោងម៉ោង.ស្រុកសាមគ្គីមានជ័យ។ ទី៣.អៀន វណ្ណា ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិននៀមទទឹង.ឃុំទឹកហូត.ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី៤ ហេង គង្គារ អាយុ២៨ឆ្នាំ រស់នៅភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំង.ក្រុងកំពង់ឆ្នាំង. ខេត្តកំពង់ឆ្នាំង មានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំង ជាអ្នកផ្តើមគំនិត ចំណែកវត្ដុតាងសមត្ថកិ្ច ដកហូតរួមមានម៉តូចំនួន០២គ្រឿង

គួរបញ្ជាក់ផងដែរថា ដោយសារបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យអិលអូឌី LODទាំងនិះ អនុវត្តបញ្ច្រាស់ទិស ពីអនុសាសន៍ ដ៏ខដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសំណូមពរឲ្យក្រុមហ៊ុនអចលនទ្រព្យទូទាំងប្រទេសមេត្តាយោគយល់និងលើកលែង ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែមានជីវភាពលំបាក ខ្វះខាត ក្នុងដំណាក់កាលការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ ១៩ និងហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិ កូនបំណុល។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួនពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ទៃដោយចេតនា ត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី ខែកញ្ញាឆ្នាំ២០២០ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print