តួអង្គក្នុងរបាំព្រះរាជទ្រព្យបានបង្ហាញមុខពិតក្នុងពិធីបង្ហាញក្បាច់រាំ

ចែករំលែក៖

ភ្នំពេញ៖ តួអង្គក្នុងរបាំព្រះរាជទ្រព្យ ដូចជាតួហនុមាន តួយក្ស បានបង្ហាញមុខពិតក្នុងពិធីបង្ហាញក្បាច់រាំ បន្ទាប់ពីបានរៀបចំចងក្រងជាសំណេរ និងរូបភាពក្បួនក្បាច់នៃរបាំ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួចមក ។
ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ជាងគេ គឺគាត់កាន់តែមានវ័យចាស់ បើសិនជាយើងមើលការសម្តែងនៅលើឆាក មានទ្រង់គ្រឿង និងពាក់មុខ ដូចជាសត្វស្វា ឬមុខយក្ស យើងពិតជាមិនជឿថាគាត់មានវ័យបែបនេះឡើយ ។ ព្រោះវ័យរបស់គាត់ទាបបំផុត៦៥ឆ្នាំ ។ តែទោះជាយ៉ាងណា តួអង្គរបាំព្រះរាជទ្រព្យ កំពុងធ្វើជាសាស្រ្តាចារ្យនៅសាលាវិចិត្រសិល្បៈ ដើម្បីបណ្តុះបណ្តាលអ្នកបន្តវេន ។
របាំខ្មែរនៅតែរក្សាបានការគាំទ្រលើសកលលោក ជាមួយក្បាច់ដ៏រស់រវើក បញ្ជាក់ពីសញ្ញាណ វប្បធម៍ អរិយធម៍ ដ៏រុងរឿងគ្រប់សម័យកាលនៃកម្ពុជា៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print