អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បានចុះផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗរបស់អាមេរិក មានដូចជា Google, Facebook, Amazon និង Apple រួមទាំងក្រុមហ៊ុនមួយចំនួនទៀត នឹងប្រឈមមុខ ចំពោះច្បាប់ថ្មី ដែលចេញគណៈកម្មការអឺរ៉ុប (EU) ក្នុងគោលដៅទប់ស្កាត់ការប្រើប្រាស់អំណាចខុសច្បាប់ និងចៀសវាងហានិភ័យផ្សេងៗ ។
សូមជម្រាបថា នៅក្នុងសេចក្ដីព្រៀងច្បាប់ថ្មីរបស់គណៈកម្មការអឺរ៉ុប មានឈ្មោះថា «Digital Services Act ឬច្បាប់សេវាកម្មឌីជីថល» ដោយបង្កើតឡើងក្នុងគោលបំណងទប់ស្កាត់អំណាចរបស់ក្រុមហ៊ុន បច្ចេក វិទ្យាធំៗនៅអាមេរិក ដែលពួកគេធ្វើប្រកួតប្រជែងក្នុងភាពមិនស្មោះត្រង់។ និយាយរួមចង់មានន័យថាច្បាប់នេះ ត្រូវបានបែកចែកជាពីរផ្នែកធំៗគឺទី១ ទាក់ទងនឹងការចែករំលែក ទិន្នន័យ និងទី២ គឺការដំណើការទីផ្សារឌីជីថល។
បន្ថែមពីនេះទៅទៀត គណៈកម្មការអឺរ៉ុប បានបញ្ជាក់ទៀតថា កន្លងមកក្រុមហ៊ុនអាមេរិកទាំងនោះ បានប្រើប្រាស់អំណាចផ្ទាល់ខ្លួនដែលមានចំពោះអ្នកប្រើប្រាស់ បានធ្វើទីផ្សារ ក៏ដូចជាប្រតិបត្តិការទៅលើ សេវាកម្មផ្សេងៗដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនបានគោរពទៅតាមច្បាប់ដែលមានកន្លងមក ដូច្នេះហើយទើប EU សម្រេចធ្វើច្បាប់ថ្មីដើម្បីទប់ស្កាត់៕ដោយ៖ស តារា