រយៈពេល​៥ឆ្នាំចូលរួមធ្វើសង្គ្រាមនៅក្នុងប្រទេសស៊ីរី រុស្ស៊ីទទួលបានអ្វីខ្លះ?

ចែករំលែក៖

តាមការវាយតម្លៃជាក់ស្តែង​​រុស្ស៊ី​មិនទទួលបានអ្វីនៅក្នុងទឹកដីស៊ីរី ដូចជា អាមេរិក ដែលបូមប្រេងស៊ីរីយកទៅលក់ ។ ប៉ុន្តែអ្វីដែលរុស្ស៊ីទទួលបានោះគឺ​​ ការសាកល្បងអាវុធ ជាច្រើន​ប្រភេទ នៅលើទឹកដីស៊ីរី ។ អាចនិយាយបានថា ទឹកដីស៊ីរី គឺជា«ផ្ទាំងទសនីយភាព នៃការផ្សព្វផ្សាយពាណិជ្ជកម្មសព្វាវុធរបស់រុស្ស៊ី និងជាទីតាំង​សាកល្បងអាវុធ​ក្នុងសមរភូមិពិត»។
ក្រសួងការពារជាតិ​រុស្ស៊ី បានឲ្យដឹងថា មុនពេលចាប់ផ្តើមចូលរួមនៅក្នុងសង្គ្រាមក្នុងប្រទេសស៊ីរី គឺបានបង្កើតទីតាំងទាហានអាកាស ជាសម្ងាត់​នៅលើទឹកដីស៊ីរីរួចមកហើយ ដោយមានយន្តហោះចម្បាំង ៣៤គ្រឿង និងឧទ្ធម្ភាគចក្រ​១៦គ្រឿង ។ ក្រៅពីនេះ កម្លាំងទាហាន​ពិសេសរុស្ស៊ីក៏បានប្រមូលផ្តុំគ្នានៅទីនោះ​។
រដ្ឋមន្ត្រីក្រសួងការពារ​ជាតិរុស្ស៊ី លោកSergei Shoigu បានឲ្យដឹងថា ដំណាក់កាល ទាហានរុស្ស៊ីធ្វើសកម្មភាពខ្លាំងជាគេក្នុងប្រទេសស៊ីរី គឺ​មានរយៈពេល ៨០៤ថ្ងៃ​ ចាប់ពីថ្ងៃទី​៣០ខែកញ្ញាឆ្នាំ​២០១៥ ដល់ថ្ងៃទី​១១ខែធ្នូឆ្នាំ​២០១៧។ សរុបកម្លាំងទាហានអាកាសរុស្ស៊ី បាន ចេញប្រតិបត្តិការណ៍ដល់ទៅ ​៤៤០០០ លើក ហើយ​ការវាយប្រហារ ទម្លាក់គ្រាប់ទៅលើទីតាំងក្រុមភេរវកម្ម​ IS ច្រើនបំផុត​គឺ ១៣៩ លើកក្នុងមួយថ្ងៃ​នៅថ្ងៃទី​២០ខែវិច្ឆិកាឆ្នាំ​២០១៥​។
ចំណែកយន្តហោះទម្លាក់គ្រាប់ Tu-22M3 បានហោះហើរទម្លាក់គ្រាប់ ៤៧ លើកទៅលើទីតាំង​ក្រុមភេរវកម្ម ។ កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ Kalibr និង Kh-101 ក៏ត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារគោលដៅសំខាន់បំផុត​​របស់ក្រុមភេរវកម្ម​។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី​បានឲ្យ ដឹងថា អ្វីដែលរុស្ស៊ីទទួលបាននៅក្នុងសង្គ្រាមនៅប្រទេសស៊ីរីនោះគឺ ទី​មួយ ទាហានរុស្ស៊ីទទួលបានបទពិសោធពិតក្នុងសមរភូមិខ្ពស់ ពិសេស​គឺការបង្កើត​គម្រោង វាយប្រហារ និងសហការគ្នា យ៉ាងល្អ ។
ទីពីរ គឺ​ទីបញ្ជាការ​កម្លាំងទាហានទាំងអស់ ទាំងកម្លាំងការពារដែនអាកាស ទាហានអាកាស ទីបញ្ជាការកងពល ក្រុមអាកាសយានិក​ បានបង្កើតកិច្ចសហប្រតិបត្តិការ​គ្នាយ៉ាងល្អបំផុត​។ ជាមួយគ្នានោះ ផលប្រយោជន៍យ៉ាងសំខាន់ ដែលរុស្ស៊ីទទួលបានគឺ ការសាកល្បងសព្វាវុធពិត ប្រាកដនៅទីនោះ ជួយឲ្យរុស្ស៊ី រកបានទីផ្សារអាវុធកាន់តែច្រើន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print