ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤ៈ៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ថោង សាមិ ស្នងការរង និងមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែងបានចុះបង្ក្រាបករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់១ករណី ឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្នុងនោះមានស្រី១នាក់ នៅចំណុចភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ តែម សុគុណ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ជាអ្នកចែកចាយសាធាតុញៀន។
ជនសង្ស័យទី២ឈ្មោះ លន ដា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ (ប្រើប្រាស់) ។
ជនសង្ស័យទី៣ឈ្មោះ គា ចិន្តា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ (ប្រើប្រាស់) ។
ជនសង្ស័យទី៤ឈ្មោះ ភ័ណ គុជ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរអង្រេ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (ប្រើប្រាស់) ។
ជនសង្ស័យទី៥ឈ្មោះ ខ្លឹង សុណាន ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ។
វត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ហៅ ម៉ាទឹកកកចំនួន ៥កញ្ចប់តូច, ម៉ូតូចំនួន២គ្រឿង, ទូរសព្ទ័ដៃចំនួន៣គ្រឿង, កាបូបដាក់លុយចំនួន១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក, ថង់សម្រាប់វេចខ្ចប់និងដបសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
ចំពោះករណីខាងលើការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងតាមនីតិវិធីនៃច្បាប់៕ ដោយ៖ ប៉ែន នួន