ប្រវត្តិនៃប្រាសាទចតុម្មុខ

ចែករំលែក៖

ប្រាសាទចតុម្មុខជាប្រាសាទមួយស្ថិតនៅក្នុងក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រាសាទនេះ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នាចំនួន៤ទិស និងកម្រឃើញមានប្រាសាទនៅតំបន់ផ្សេងក្នុងប្រទេសកម្ពុជាមានទម្រង់ដូចប្រាសាទនេះ។

ប្រាសាទនេះ បានដួលរលំអស់ពាក់កណ្ដាលតាំងពីយូរណាស់មកហើយ នៅសល់តែត្រឹមចង្កេះចុះមកក្រោមប៉ុណ្ណោះ ហើយនៅតាមជញ្ជាំងនិងផ្នែកខាងក្នុងមានដើមឈើនិងឫសឈើដុះញែកជញ្ជាំងកាន់តែខ្លាំង ដែលកត្តានេះនាំឱ្យប្រាសាទប្រឈមនឹងការដួលរលំទាំងស្រុង។ ចំណែកព្រះកេសព្រះពុទ្ធបានធ្លាក់រាយប៉ាយនៅផ្នែកខាងមុខផ្លូវចូល និងជ្រុងទាំងបី ហើយភ្ញៀវដែលមកទស្សនានៅទីនេះបានដើរជាន់ពីលើ។

ប្រាសាទនេះត្រូវបានជួសជុលនិងស្តារឡើងវិញដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងលើកតម្លៃផ្នែកវប្បធម៌ឱ្យកាន់តែទូលំទូលាយ។

ការងារអភិរក្ស និងជួសជុលត្រូវបានអនុវត្តឡើងដោយនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕ដោយ ៖ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print