ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម មានកិត្តិយសសូមជម្រាបជូនបងប្អូននិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងមាន វត្តមាននៅក្នុងប្រទេសវៀតណាម មេត្តាជ្រាបថា នាពេលខាងមុខឆាប់ៗនេះ ស្ថានឯកអគ្គរាជទូត នឹងរៀបចំប្រារព្ធពិធីបុណ្យជាតិ និងបុណ្យប្រពៃណីខ្មែរ ដូចតទៅ ៖
១. ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ។ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៩:០០ព្រឹក ដល់១៦:០០ រសៀល ស្ថានឯកអគ្គរាជទូតកម្ពុជា នឹងរៀបចំ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៨ឆ្នាំ នៃការយាងសោយ ព្រះទីវង្គត។
ទីកន្លែង៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម អាសយដ្ឋានលេខ ៧១ Tran Hung Dao, Hanoi
២. ពិធីបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០)នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទីព្រឹក ស្ថានឯកអគ្គរាជទូត នឹងរៀបចំ “អបអរសាទរពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០»។ ទីកន្លែង៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម អាសយដ្ឋានលេខ ៧១ Tran Hung Dao, Hanoi ។
៣, បុណ្យកឋិនទាន
នៅថ្ងៃអាទិត្យ ទី ១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០ នាទីព្រឹក ស្ថានឯកអគ្គរាជទូត នឹងរៀបចំពិធីដង្ហែរអង្គកឋិនទានប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តខ្មែរ ក្នុងភូមិ វប្បធម៌ ខណ្ឌសឺនតី ទីក្រុងហាណូយ។
សេចក្តីដូចបានជម្រាបជូនស្ថានឯកអគ្គរាជទូត សូមបងប្អូននិស្សិត សិក្ខាកាម និង ប្រជាពលរដ្ឋខ្មែរទាំងអស់ជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមព្រះរាជពិធីបុណ្យជាតិ និងបុណ្យ ប្រពៃណីខ្មែរ ដូចបានជម្រាបជូនខាងលើតាមការគួរ៕
ដោយ៖ សុខ ខេមរា