ទីប្រឹក្សា​ជិតស្និទ្ធបំផុតរបស់លោកត្រាំឆ្លងកូវីដ​-១៩

ចែករំលែក៖

លោកស្រី Hicks ទីប្រឹក្សាប្រធានាធិបតីដូណាល់ ត្រាំ ហើយតែងតែអមដំណើរលោកត្រាំនៅក្នុងកម្មវិធី​នានានោះ ពេលនេះរកឃើញវិជ្ជមានកូវីដ​-១៩។ កាលពីថ្ងៃទី​៣០ ខែកញ្ញាលោកស្រី ​Hicks ក៏មានវត្តមាននៅក្នុងកម្មវិធីតស៊ូមតិ​ លើកដំបូងរវាង លោកត្រាំ និឹង​លោកបៃឌិន​ដែរ។
នៅថ្ងៃទី២ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា​ ទីប្រឹក្សាជិតស្និទ្ធបំផុតរបស់លោកត្រាំ គឺលោកស្រីHope Hicks ​បានឆ្លងកូវីដ​-១៩​។ ការឆ្លងកូវីដ​-១៩​ បានបង្កក្តីបារម្ភយ៉ាងខ្លាំង អាចឆ្លងរាលដាលដល់ប្រធានាធិបតីដូណាល់ ត្រាំ ។ អ្នកនាំពាក្យសេតវិមានលោក​Judd Deere បានឲ្យដឹងថា ប្រធានាធិបតីដូណាល់ ត្រាំ​បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខភាពរបស់លោក ក៏ដូចជាអ្នកធ្វើការជាមួយលោក ។
សេតវិមានអាមេរិក​បានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយបណ្តាស្ថាប័នសំខាន់ៗ​​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៅសេតវិមាន ។ ការរកឃើញទីប្រឹក្សាប្រធានាធិបតីឆ្លងកូវីដ​-១៩ នៅពេលនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពឃោសនាបោះឆ្នោតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ខណៈការបោះឆ្នោតនៅសល់តែមួយខែទៀតប៉ុណ្ណោះ​។
នៅពេលនេះដែរ លោកត្រាំក៏ទទួលបានដំណឹងមិនល្អ​មួយទៀត គឺ អគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យា​ជីវសាស្ត្រ​Moderna លោក​Stephane Bancel បានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ មិនទាន់អាចសុំលិខិតអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់​បានមុនថ្ងៃទី​២៥ ខែតុលានៅឡើយទេ។ ព័ត៌មានខាងលើ បានធ្វើឲ្យបាត់បង់ក្តីសង្ឃឹមរបស់ប្រធានាធិបតី​ដូណាល់ ត្រាំ ដែលចង់ឲ្យមានវ៉ាក់សាំង​ប្រឆាំង​កូវីដ​-១៩ ឲ្យបានមុនពេលបោះឆ្នោតនោះ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print