ក្រុមហ៊ុនអាកាសចរណ៍Delta Airlines របស់អាមេរិក​ឲ្យអាកាសយានិក​១៩០០នាក់ឈប់សម្រាក

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក​Delta Airlines ​នឹងអនុញ្ញាតឲ្យអាកាសយានិកចំនួន១៩០០នាក់ ឈប់សម្រាក ប្រសិនបើសភាអាមេរិកមិនឈានដល់កិច្ចព្រមព្រៀងជួយដល់សេដ្ឋកិច្ច​នោះទេ។
ក្រុមហ៊ុនអាកាសចរណ៍​​ចំនួនពីរ​គឺ Delta Airlines និង​ American Airlines បានកាត់បន្ថយបុគ្គលិកដល់ទៅ​៣២ពាន់នាក់ក្រោយសភាអាមេរិកមិនព្រមព្រៀងទៅលើកញ្ចប់ជំនួយសេដ្ឋកិច្ច។ ជាមួយគ្នានេះអាកាសយានិក​១៩០០នាក់ ក៏ត្រូវដាក់ច្បាប់សម្រាកផងដែរ​។
សារព័ត៌មាន CNN នៅថ្ងៃទី​២ ខែតុលា បានផ្សាយថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អាកាសចរណ៍ Delta Airlines លោកEd Bastianបានឲ្យដឹងថា ប្រសិនបើមិនទទួលបានការគាំទ្រហិរញ្ញវត្ថុពីសភា​ទេយើងនឹងបន្តឲ្យបុគ្គលិករាប់ពាន់នាក់ទៀតឈប់សម្រាកពីការងារជាបណ្តោះអាសន្ន ដោយមិនមានប្រាក់ខែឡើយ។
ក្រៅពីផលប៉ះពាល់​ដល់ការងារធ្វើក្នុងវិស័យអាកាសចរណ៍ហើយ ការឆ្លងរាលដាលកូវីដ​-១៩ បានប៉ះពាល់យ៉ាងខ្លាំង​ដល់ស្មារតីទទួលខុសត្រូវ រក្សាសុវត្ថិភាព​របស់អ្នកដំណើរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍​ Delta Airlines ត្រូវបង្ខំឲ្យអ្នកដំណើរត្រូវពាក់ម៉ាស់ទាំងអស់ពេលឡើងជិះយន្តហោះ​។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុនបានសម្រេចធ្វើតេស្តរហ័សដល់អ្នកដំណើរមុនពេលឡើងយន្តហោះ​។
នៅពេលនេះដែរ អាមេរិកមិនទាន់មានវ៉ាក់សាំងទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩នៅឡើយទេ ហើយក្រុមហ៊ុនផលិតឱសថដ៏សំខាន់របស់អាមេរិកក៏បានប្រកាសថា មិនទាន់អាចសុំការអនុញ្ញាត​ចេញវ៉ាក់សាំង​នៅខែវិច្ឆិកានោះបានឡើយ។ បច្ចុប្បន្នអាមេរិក មានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង៧,៤លាននាក់ ស្លាប់ ជាង​២១២ពាន់នាក់ និងព្យាបាលជាសះស្បើយជិត​៥លាននាក់ផងដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print