ព្រះមហាក្សត្រ នឹងយាងព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធប៉ុស្តិ៍សុខភាពសម្ដេចព្រះសង្ឃរាជ បួរ គ្រី នៅវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងខេត្តកណ្តាល ស្អែកនេះ..!

ចែករំលែក៖

ខេត្តកណ្តាល៖ មុនឱកាស នៃពិធីនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធជាច្រើននាក់ ចុះទៅពិនិត្យការរៀបចំពិធីដ៏ឱឡារឹកនេះ ហើយក៏មានការរៀបចំផែនការសុវត្ថិភាពថ្វាយទ្រង់ និងកម្មវិធីទាំងមូលផងដែរ។ ខណៈ ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នឹងយាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុត សម្ពោធដាក់ឱ្យ ប្រើប្រាស់នូវប៉ុស្តិ៍សុខភាពសម្ដេចព្រះសង្ឃរាជ បួរ គ្រី ដែលមានទីតាំងនៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាលនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ស្អែកនេះ។
លោក ទូច ណារុថ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំប្រជុំរៀបចំផែនការសន្តិសុខ ហើយលោកអភិបាលខេត្តកណ្ដាល បានណែនាំឱ្យកងកម្លាំងទាំងអស់ទាំង ៣ប្រភេទ ត្រូវការពារសុខសុវត្ថិភាពថ្វាយទ្រង់ និងកម្មវិធីទាំងមូលឱ្យបានល្អ១០០%៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print