នគរបាលប្រឆាំងគ្រឿងញៀនខេត្តឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនប្រុសស្រី៥នាក់នៅក្រុងកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម:កំលាំង ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កាលពីថ្ងៃ១៣ ខែកក្តដា ឆ្នាំ២០១៥ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ០១ករណីនៅចំណុចភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
លោកវរសេនីយ៍ទោ សោម រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲដឹងថា ប្រតិបត្តការយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ គង់ សុធារ៉ា ភេទប្រុស អាយុ ២១ឆ្នាំនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ
២.ឈ្មោះ លេង សុខគង់ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិអូរលើ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់, ដកហូតវត្ថុតាងរួមមាន
ថ្នាំញៀនក្រាមពណ៌ ស ០១កញ្ចប់ ប្រាក់ញុះញង់ ចំនួន ៦០.០០០៛ និងម៉ូតូចំនួន ០២គ្រឿង ។
លោកបន្តឲដឹងថា ដោយឡែក នៅព្រឹកថ្ងៃទី ១៤ ខែកក្តដា ឆ្នាំ២០១៥ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន
បានចុះសហការជាមួយកម្លាំងជំនាញអធិការនគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាមបានធ្វើការឆែកឆេរលំនៅដ្ឋានឈ្មោះ ខូយ សុធី ភេទប្រុស អាយុ ៤៨ឆ្នាំ ក្នុងនោះយើងបានដកហូត,ដំបងឈើបិទស្គតចំនួន០២,ឧបករណ៍សេពគ្រឿងញៀន០៣ សម្រាប់, ឧបករណ៍វេចខ្ចប់មួយចំនួន។
លោកបានបញ្ជាក់ឲដឹងថា សមត្ថកិច្ចយើងបានធ្វើការហំព័ទ្ធផ្ទះតាំងពីម៉ោង ២០និង ១០នាទី យប់ថ្ងៃទី ១៣ ខែកក្តដា ឆ្នាំ២០១៥ បន្ទាប់ពីយើងឃាត់ខ្លួនជនសង្ស័យពីនាក់ខាងលើដែលបានមកស្នាក់នៅនេះ។ហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ទៀត ទី១.ឈ្មោះ សំ សុម៉ាឡី ភេទស្រី អាយុ ១៨ឆ្នាំនៅភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម ទី២.ឈ្មោះ ចេង ចាន់ណារ័ត្ន ភេទស្រី អាយុ២០ឆ្នាំ នៅភូមិបឹងកុក២ សង្កាត់បឹងកុកក្រុងកំពង់ចាម ទី៣.ឈ្មោះ វ៉ា បូរី ភេទប្រុស អាយុ១៨ នៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសម្មត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធី៕វណ្ណះ

20150714-185800.jpg

20150714-185804.jpg

...

20150714-185813.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print