ភ្នំពេញ ៖ ក្រុមមន្ដ្រីអគ្គិសនីកម្ពុជា និយាយថា អ្នកដែលនិយាយឬញុះញង់ក៏ ដូចជាប្រើពាក្យពេចន៍មួយចំនួននៅក្នុង បណ្ដាញសង្គមហ្វេសប៊ុកថាការប្រើ ប្រាស់ចរន្ដអគ្គិសនីអស់លុយច្រើនក្នុង អំឡុងខែមិថុនាកន្លងទៅនោះគឺជាក្រុម ប្រឆាំងគឺប្រឆាំងផ្កាប់មុខ ។ ការលើក ឡើងយ៉ាងដូច្នេះនៅគ្រាដែលប្រជាពល រដ្ឋនៅរាជធានីភ្នំពេញមួយចំនួនធំបន្ដ ជជែកគ្នាអំពីបញ្ហានៃការប្រើប្រាស់ភ្លើង អស់លុយច្រើនកាលពីខែមុន ។
ជាថ្មីម្ដងទៀតរដ្ឋមន្ដ្រីក្រសួងរ៉ែ និង ថាមពលលោក ស៊ុយ សែម បើទោះបី ជាមិនអះអាងជាចំហក៏ដោយក៏លោក មានប្រសាសន៍ដោយប្រយោលកាលពី ពេលថ្មីៗនេះពាក់ព័ន្ធនឹងការរអ៊ូរទាំរបស់ ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការប្រើប្រាស់ ភ្លើងអស់លុយច្រើន ។ ជាមួយនឹងផែន ការរឹតបន្ដឹងចំពោះមន្ដ្រីអគ្គិសនីកម្ពុជា ដែលធ្វើការមិនយកចិត្ដទុកដាក់ចំពោះការងារឬបណ្ដែតបណ្ដោយក្នុងការកត់ លេខកុងទ័រភ្លើងបណ្ដាលឱ្យខុសយ៉ាងណា នោះលោករដ្ឋមន្ដ្រី ស៊ុយ សែម មើល ឃើញថា ការលើកឡើងអំពីបញ្ហាប្រើ ភ្លើងអស់ច្រើនពីសំណាក់ប្រជាពលរដ្ឋ មួយចំនួនណានោះហាក់ដូចជាមិនពិត នោះឡើយ ។ មិនតែប៉ុណ្ណោះការលើក ឡើងអំពីបញ្ហានេះហាក់មានចេតនាធ្វើឱ្យមាន បញ្ហាដល់អគ្គិសនីកម្ពុជា ។
សម្រាប់ប្រជាពលរដ្ឋនៅរាជធានី ភ្នំពេញប្រាកដណាស់ថា ការប្រើប្រាស់ ភ្លើងអគ្គិសនីរបស់ក្រុមហ៊ុនអគ្គិសនី កម្ពុជាពិតជាអស់ប្រាក់ច្រើនខុសធម្មតា អំឡុងខែមិថុនាកន្លងទៅ ។ ប្រជាពលរដ្ឋ ដែលធ្លាប់ប្រើប្រាស់ភ្លើងចំណាយប្រាក់ ប្រហែល២០ម៉ឺនរៀល បានកើនឡើង រហូតដល់ជាង៣០ម៉ឺនរៀល ។ មិនតែ ប៉ុណ្ណោះអ្នកដែលមានលំនៅឋាននៅ តាមបណ្ដា “បុរី” ការប្រើប្រាស់ភ្លើង កើនឡើងគួរឱ្យកត់សម្គាល់ក្នុងរង្វង់ខែ ឧសភា និងខែមិថុនាកន្លងទៅ ។ លំនៅ ឋានខ្លះដែលធ្លាប់តែចំណាយ២០ម៉ឺន រៀល ដែលម្ចាស់គ្រាន់តែមកដេកនៅ ពេលយប់នៅខែកន្លងទៅនោះត្រូវចំណាយ រហូតដល់៧០ម៉ឺនរៀល ។
មន្ដ្រីអាជ្ញាធរអគ្គិសនីកម្ពុជាមិន យល់ស្របចំពោះការលើកឡើងរបស់ ប្រជាពលរដ្ឋនោះទេ ហើយថាមិនមាន លំនៅឋានប្រជាពលរដ្ឋណាចំណាយប្រាក់ អស់ច្រើនខុសប្រក្រតីនោះឡើយ ។ ប៉ុន្ដែ ទទួលស្គាល់ថា ការប្រើប្រាស់ភ្លើងនៅ តាមលំនៅឋាននីមួយៗកើនឡើងព្រោះ តែជារដូវក្ដៅ ។
សម្រាប់ប្រជាពលរដ្ឋការចំណាយ ទៅលើការប្រើប្រាស់ភ្លើងឡើងខុសប្រក្រតី ទើបប្រជាពលរដ្ឋមានប្រតិកម្ម ។ វាខុស ពីធម្មតាដែលប្រការនេះទើបធ្វើឱ្យមាន ការជជែកគ្នានៅក្នុងចំណោមប្រជាពល រដ្ឋ ។ ផ្ទុយទៅវិញអាជ្ញាធរអគ្គិសនីកម្ពុជា បែរជាយល់ថា បណ្ដាជនដែលលើក ឡើងពីបញ្ហាភ្លើងឡើងច្រើនគីឡូគឺជា ចេតនានៃក្រុមប្រឆាំងដែលចង់ធ្វើឱ្យ សង្គមវឹកវរ ឬកើតចលាចល ។
លោក សេក សម្បត្ដិ ជាមន្ដ្រីរាជការ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខបាន និយាយថា “ខ្ញុំស្បថ ភ្លើងផ្ទះខ្ញុំប្រើអស់ ច្រើនមែនកាលពីខែមុន, គ្មានប្រយោជន៍ ទេដែលខ្ញុំត្រូវអួតពីការប្រើភ្លើងអស់ លុយច្រើន, ខ្ញុំគ្រាន់តែឆ្ងល់, ខ្ញុំគ្មានពេល ប្ដឹងផ្ដល់អីទេ” ។ ក្នុងនាមមន្ដ្រីរាជការ លោកសម្បត្ដិ បានអះអាងថា ការចំណាយ ទៅលើការប្រើប្រាស់ភ្លើងកាលពីខែមុន បានកើនឡើងមិនមែនតែផ្ទះលោកនោះ ទេ ។ ផ្ទះអ្នកជិតខាងផ្សេងទៀតក៏ឮគេ និយាយរអ៊ូរទាំដូចគ្នានេះដែរ ។
មិនមែនតែប្រជាពលរដ្ឋនៅសង្កាត់ ទឹកថ្លាម្នាក់នេះទេដែលនិយាយអំពីបញ្ហា ភ្លើងដែលបានកើតឡើងកាលពីខែមុន ។ នៅកណ្ដាលរាជធានីភ្នំពេញម្ដុំបុរីកីឡា លោក អ៊ីង អេន ដែលជាអ្នករកស៊ីគួក ជេម៉ូតូបានសួរត្រឡប់មកអ្នកកាសែត វិញថា “ផ្ទះបងឯងប្រើភ្លើងអស់លុយ ច្រើនទេខែមុន?” ។ លោកបានស្ដីបន្ទោស ភរិយាអំពីការដែលមិនចេះសន្សំសំចៃ ភ្លើងព្រោះជាធម្មតានៅរដូវក្ដៅលោក ថា ភ្លើងស៊ីបន្ដិចហើយ ។ លោក អ៊ីង អេន ឆ្លើយតបដោយលើកសម្ដីរបស់ភរិយា គាត់ប្រាប់មកវិញថា “សូម្បីតែហូបបាយ ពេលល្ងាចក៏មិនចង់បើកភ្លើងផង” ។
នរណាៗក៏និយាយពីរឿងភ្លើងដែរ ក្នុង រង្វង់ខែឧសភា និងខែមិថុនាកន្លងទៅ ។
នៅឯតំបន់ជាយក្រុងក្នុងសង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ ក៏ដូចសង្កាត់ និរោធ ខណ្ឌច្បារអំពៅ តំបន់ដែលទើប តែមានការអភិវឌ្ឍខ្លាំង ប៉ុន្ដែភ្លើងបាន ដាច់ញឹក ។ សម្រាប់អ្នកដែលប្រើប្រាស់ ភ្លើងនៅទីនោះក៏មិនខុសពីអ្នកនៅកណ្ដាល ទីក្រុងដែរ ។ ពួកគាត់បានរអ៊ូរទាំអំពីការ ចំណាយក្នុងការប្រើប្រាស់ភ្លើងអំឡុងខែ ឧសភា និងខែមិថុនាកន្លងទៅថា មានការ កើនឡើងគួរឱ្យកត់សម្គាល់ ។
មន្ដ្រីសាលារាជធានីភ្នំពេញមួយរូប បានអះអាងក្នុងលក្ខខណ្ឌមិនឱ្យបញ្ចេញ ឈ្មោះថា អគ្គិសនីកម្ពុជាត្រូវទទួលស្គាល់ ការពិតថា ខែមុនភ្លើងដាច់ច្រើន ហើយ អ្នកប្រើប្រាស់រអ៊ូរទាំអំពីការចំណាយ ថវិកាច្រើនទៅលើបញ្ហាភ្លើង ។ លោក ថា សាលារាជធានីភ្នំពេញបានទទួល ព័ត៌មានស្ដីអំពីអ្វីដែលប្រជាពលរដ្ឋលើក ឡើងពាក់ព័ន្ធទៅនឹងបញ្ហាភ្លើង ប៉ុន្ដែ “វាមិនមែនជាបញ្ហាដែលសាលាក្រុង ត្រូវដោះស្រាយទេ” ។ មន្ដ្រីរូបនេះនិយាយ ថា ត្រូវទទួលស្គាល់ការពិត មិនមែនអ្វីៗ ចេះតែបដិសេធនោះទេ ។
អគ្គិសនីកម្ពុជាហាក់ដូចជាអេះមិន ចំរមាស់ដែលធ្វើឱ្យប្រជាពលរដ្ឋអស់ មន្ទិលសង្ស័យនោះឡើយ ។ អ្វីដែលជា ការបដិសេធ ហើយព្យាយាមទម្លាក់បញ្ហា ទៅលើអ្នកដទៃមិនមែនជាដំណោះស្រាយ ទេ ។ អ្វីដែលជាដំណោះស្រាយគឺយក បញ្ហាមកដាក់លើតុ ហើយរួមគ្នាដោះ ស្រាយ ។ ការព្រមទទួលស្គាល់ថា មាន បញ្ហា ហើយឆាប់ដោះស្រាយ ទើបអាច ដោះស្រាយបញ្ហានោះបាន ។ ការព្រម ទទួលស្គាល់ការពិត ឬស្គាល់កំហុសទើប អាចដោះស្រាយបញ្ហាបាន ។
ករណីខាងលើអគ្គិសនីកម្ពុជាមិន ទទួលស្គាល់ថា មានបញ្ហាដូចដែលប្រជា ពលរដ្ឋលើកឡើងហើយថែមទាំងលាភពណ៌ដល់ប្រជាពលរដ្ឋថា ជាអ្នកប្រឆាំង ផ្កាប់មុខថែមទៀតផង ។ ប្រការនេះគឺ គ្មានដំណោះស្រាយទេសម្រាប់បញ្ហា អគ្គិសនីដែលមានភាពមិនប្រក្រតីនៅ តាមលំនៅឋានប្រជាពលរដ្ឋ ។ មានតែ មន្ដ្រីអគ្គិសនីមួយចំនួនតូចប៉ុណ្ណោះដែល អាជ្ញាធរអគ្គិសនីមើលឃើញថាមាន កំហុសដូចជាការកត់លេខកុងទ័រមិន ត្រឹមត្រូវជាដើម ។
សម្រាប់ប្រជាពលរដ្ឋកម្ពុជា ថ្នាក់ ដឹកនាំគួរតែដឹងហើយថា គ្មានឱកាសនឹង ទៅតវ៉ារឿងភ្លើងនោះទេ ។ អាជ្ញាធរអគ្គិ សនីកម្ពុជាក៏ដឹងពីចរិតប្រជាពលរដ្ឋខ្មែរ នោះដែរ គឺបានត្រឹមតែអង្គុយជជែកគ្នា វ៉ែតាមតូបកាហ្វេប៉ុណ្ណោះ ។ ប៉ុន្ដែការ ជជែកគ្នាតាមតូបកាហ្វេ ឬហៅថា តេអូវល្លិអណ្ដើកនេះគឺសាយភាយលឿន រហ័សណាស់ ។
ទីបំផុតទៅគឺប្រជាពលរដ្ឋម្ចាស់ឆ្នោត ឯណោះទេដែលមានកំហុស ។ រីឯអាជ្ញាធរ អគ្គិសនីកម្ពុជាអត់មានខុសអ្វីបន្ដិចសោះ៕ ហេង សូរិយា