រំលឹក​ខួប​លើក​ទី​២២​និង​បញ្ចុះ​បឋម​សិលា​សាងសង់​អគារ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

ចែករំលែក៖

ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​បញ្ជាការដ្ឋាន​កង​រាជ​ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មាន​រៀបចំ​ពិធី​ រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២២​ ទិវា​ កងរាជអាវុធហត្ថ​ (១៤​កក្កដា​១៩៩៣-​ ១៤​កក្កដា​២០១៥)​ និង​បញ្ចុះ​បឋមសិលា​ បើក​ការដ្ឋាន​សាងសង់​អគារ​បញ្ជាការ​ ដ្ឋា​ន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ក្រោម​អធិបតីភាព​លោកនាយ​ឧត្ដម​ សេនីយ៍​ប៉ុ​ល​ សា​រឿ​ន​ អគ្គមេបញ្ជាការ​ កង​យោធពលខេមរភូមិន្ទ​ (​ខ​.​ភ​.​ម​)​ ព្រមទាំង​មានការ​ចូលរួម​ពី​នាយ​.​ពល​ អាវុធហត្ថ​ នាយទាហាន​ជា​ច្រើន​រូប​ ទៀត​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ ខ​.​ភ​.​ម​ និង​ជា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ ប្រទេស​បានឱ្យ​ដឹង​ថា​ ថ្ងៃនេះ​កង​រាជ​អាវុធ​ ហត្ថ​មាន​ក្ដី​រំភើប​សោមនស្ស​រីករាយ​បាន​ រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២២​របស់​ ខ្លួន​ ដែល​ពិធី​នេះ​ប្រព្រឹត្ដ​ស្រប​ពេល​ស្ថាន​ ការណ៍​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ សុខ​សន្ដិភាព​ ពង្រឹង​ស្ថិរភាព​នយោបាយ​ សន្ដិសុខ​ សណ្ដាប់ធ្នាប់​សង្គម​ល្អ​ប្រសើរ​ ក្នុង​កំណើនសេដ្ឋកិច្ច​ដែល​មាន​អត្រា​៧​ ភាគរយ​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​មន្ដ្រី​ រាជការ​ កងកម្លាំងប្រដាប់អាវុធ​កំពុង​ យកចិត្ដទុកដាក់​តាម​រយៈ​ការ​ដំឡើង​ ប្រាក់បៀវត្ស​ដែល​ធ្វើ​ឱ្យ​កិត្យានុភាព​ កម្ពុជា​នៅ​លើ​ឆាក​អន្ដរជាតិ​ត្រូវ​លើក​ កម្ពស់​ ពិសេស​តាម​រយៈ​ការ​បញ្ជូន​ កម្លាំង​ចូលរួម​ ថែរក្សា​ សន្ដិសុខ​របស់​ អង្គការសហប្រជាជាតិ​ ។​ ការ​ប្រារឰ​ពិធី​ នេះ​ឡើង​ ក្នុង​គោលបំណង​រំលឹក​ឡើង​ វិញ​នូវ​អនុស្សាវរីយ៍​ជា​ប្រវត្ដិសាស្ដ្រ​ថ្ងៃ​ បដិសន្ធិ​កសាង​ អភិវឌ្ឍន៍​ ស្ថាប័ន​កង​ រាជ​អាវុធហត្ថ​ ។​ ម្យ៉ាងទៀត​គឺ​ដើម្បី​បូក​ សរុប​សមិទ្ធផល​ បទ​ពិសោធន៍​ ស្នាដៃ​ ដ៏​ត្រចះត្រចង់​ប្រកបដោយ​មោទនភាព​ របស់​យុទ្ធ​ជន​ យុទ្ធ​នារី​ កងរាជអាវុធហត្ថ​ ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ដើម្បី​ បុព្វហេតុ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​សង្គម​ និង​កសាង​នីតិរដ្ឋ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​
ផ្អែក​តាម​ការ​ស្រាវជ្រាវ​កង​ រាជ​អាវុធហត្ថ​ខ្មែ​​រ​បាន​បង្កើត​ឡើង​ជំនាន់​ ព្រះរាជាណាចក្រ​ទី​១​ ថ្ងៃ​ទី​២២​កញ្ញា​ ឆ្នាំ​១៩៥៧​ ក្រោយមក​បាន​ប្ដូរ​ឈ្មោះ​ ជា​កងរាជអាវុធហត្ថ​ជាតិ​ថ្ងៃ​ទី​៦​តុលា​ ឆ្នាំ​១៩៧១​ ។​ រហូត​ដល់​ឆ្នាំ​១៩៩៣​ ស្រប​ នឹង​នយោបាយ​បង្រួបបង្រួម​ជាតិ​ និង​ការ​ បញ្ចូល​កម្លាំងប្រដាប់អាវុធ​នៃ​ភាគី​ជម្លោះ​ ក្នុង​រចនាសម្ព័ន្ធ​ចាត់តាំង​ ថ្ងៃ​ទី​១៤​ កក្កដា​ ឆ្នាំ​១៩៩៣​ កងរាជអាវុធហត្ថ​មាន​តួនាទី​ ភារកិច្ច​ត្រឹមតែ​ជា​តម្រួតយោធា​ រហូត​ ដល់​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០០៧​ កង​ រាជ​អាវុធហត្ថ​ទទួល​បាន​នីតិសម្បទា​ជា​ នគរបាល​យុត្ដិធម៌​ពេញលេញ​ ដែល​ជា​ ជំនួយ​អំណាចតុលាការ​ មាន​ភារកិច្ច​ធ្វើ​ ការងារ​ត្រួតពិនិត្យ​បទល្មើស​ព្រហ្មទណ្ឌ​ ។​

​ក្នុង​មតិ​សំណេះសំណាល​នា​ឱកាស​ នោះ​នាយ​ឧត្ដមសេនីយ៍​ប៉ុ​ល​ សា​រឿ​ន​ បាន​ នាំ​មក​នូវ​ការ​សាកសួរ​សុខទុក្ខ​ក្ដី​នឹង​ រំលឹក​យ៉ាង​ជ្រាលជ្រៅ​និង​កោតសរសើរ​ ពី​សំណាក់​សម្ដេច​តេ​ជោ​ សែន​ និង​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ លោកនាយ​ឧត្ដម​ សេនីយ៍​ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួង​ ការពារ​ជាតិ​ និង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ​ ខ​.​ភ​.​ម​ ជូន​ចំពោះ​នាយ​.​ពល​អាវុធហត្ថ​ ទាំងអស់​ ដែល​រយៈពេល​កន្លង​មក​បាន​ សហការ​បំពេញភារកិច្ច​ជា​ច្រើន​ ក្នុង​ កិច្ច​ការពារ​សុខ​ សុវត្ថិភាព​ រក្សា​សណ្ដាប់​ ធ្នាប់​សាធារណៈ​ជូន​សង្គម​ជាតិ​បាន​រឹង​ មាំ​ល្អ​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​បន្ដ​ទៀត​ ថា​ តាម​រយៈ​ថ្ងៃ​បង្កើត​កង​រាជ​អាវុធ​ ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​បញ្ចុះ​បឋមសិលា​ បើក​ការដ្ឋាន​សាងសង់​អគារ​បញ្ជាការ​ ដ្ឋា​ន​កងរាជអាវុធហត្ថ​នៅ​ពេល​នេះ​ ខ្ញុំ​ សូម​ឧទ្ទិស​សមិទ្ធផល​ខាងលើ​ជូន​យុទ្ធ​ជន​ យុទ្ធ​នារី​កងរាជអាវុធហត្ថ​ ដែល​បាន​ធ្វើ​ ពលិកម្ម​ ក្នុង​បុព្វហេតុ​ជាតិ​ សាសនា​ និង​ ព្រះមហាក្សត្រ​ និង​សូម​ឱ្យ​ដួងវិញ្ញាណ​ ក្ខ​ន្ធ​របស់​អស់លោក​បាន​ទៅ​កាន់​ទីឋាន​ បរមសុខ​ និង​សូម​អំណាច​តេជះ​ បារមី​ ថែរក្សា​ក្នុង​លោក​ជួយ​បីបាច់​ដល់​នាយ​ និង​ពល​អាវុធហត្ថ​ ដែល​កំពុង​សម្រាក​ ព្យាបាល​ជំងឺ​ឆាប់​ជា​សះស្បើយ​ពី​រោគា​ ព្រមទាំង​មាន​សេចក្ដីសុខ​ សុភមង្គល​ គ្រប់ៗ​ក្រុម​គ្រួសារ​ ។​ ក្នុង​នោះ​ ខ្ញុំ​សូម​ រំលឹក​នូវ​អនុសាសន៍​ដ៏​មាន​ត​អត្ថន័យ​របស់​ សម្ដេច​តេ​ជោ​សែន​ដែល​បាន​ថ្លែង​កាលពី​ ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៣​ នៅ​វិមាន​ សន្ដិភាព​នូវ​ពាក្យស្លោក​“​ឆ្លុះកញ្ចក់​ ងូត​ ទឹក​ដុះ​ក្អែ​ និង​ព្យាបាល​ជំងឺ​”​ ដែល​កង​រាជ​ អាវុធហត្ថ​ និង​ខ​.​ភ​.​ម​ គប្បី​ចង​ចាំ​និង​ អនុវត្ដ​តាម​ ។​

​បន្ទាប់​មក​គណៈអធិបតី​ ក៏​បាន​បំពាក់​ មេដាយ​ជូន​ទីប្រឹក្សា​បារាំង​ប្រចាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ព្រមទាំង​ផ្ដល់​ ថវិកា​១០​លាន​រៀល​ ។​ ដោយឡែក​ក្រុម​ ហ៊ុន​មិត​ហ្វូ​ន​ក៏​បាន​ផ្ដល់​លេប​ថប​ចំនួន​ ១៥​គ្រឿង​ជូន​បញ្ជាការដ្ឋាន​ ព្រមទាំង​ចុច​ ប៊ូ​តុង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ អគារ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ ផ្ទៃ​ប្រទេស​ផង​ដែរ​ ៕​ សុខដុម

IMG_3138

IMG_3136

IMG_3134

IMG_3132

IMG_3131

IMG_3130

IMG_3126

IMG_3123

IMG_3117

IMG_3113

IMG_3110

IMG_3102

IMG_3101

IMG_3099

IMG_3092

IMG_3091

IMG_3089

IMG_3085

IMG_3081

IMG_3080

IMG_3072

IMG_3071

IMG_3058

IMG_3050

...

IMG_3047

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print