លាក់កាំភ្លើងក្នុងព្រៃ ទុកបាញ់សត្វព្រៃត្រូវសមត្ថកិច្ចនគរបាល ស្រុកទឹកផុសឃាត់ខ្លួន

ចែករំលែក៖

កំពង់ឆ្នាំង ៖ បុរស២នាក់ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួន ជាមួយនឹងកាំភ្លើងវែងមួយដើម ខណៈជនសង្ស័យទាំងនេះបានលាក់ទុកអាវុធខុសច្បាប់ដើម្បីប្រមាញ់សត្វព្រៃក្នុងមូលដ្ឋានរបស់ខ្លួន ។ ជនសង្ស័យទាំង២នាក់នេះបានឃាត់ខ្លួនវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ​នៅចំណុចអូត្រកួន​ក្នុង​ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

​សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង២នាក់នេះម្នាក់ឈ្មោះឃុន វ៉ុន ហៅអាគក អាយុ២៩ឆ្នាំ និង ម្នាក់ទៀតឈ្មោះឈួន ឈៀង អាយុ៣០ឆ្នាំ ពួកគេមានទីលំនៅក្នុងភូមិ​ឃុំខាងលើ។

ប៉ូលីសបានអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះគឺធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ស្តីពីសកម្មភាពជាប្រចាំរបស់ជនសង្ស័យ ក្នុងការប្រម៉ាញ់សត្វព្រៃ ដោយបានយកកាំភ្លើងទៅបាញ់សម្លាប់សត្វនៅក្នុងព្រៃ ។ បន្ទាប់ពីទទួលបាននូវព័ត៌មាននេះ កម្លាំងនគរបាលស្រុកទឹកផុសបានធ្វើការស្រាវជ្រាវ និង បានឈានទៅឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះបាន ។ បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានអោយជនសង្ស័យនាំទៅយកកាំភ្លើងដែលជនសង្ស័យបានលាក់ទុកដើម្បីបាញ់សត្វព្រៃ តាមការបង្ហាញរបស់ជនសង្ស័យសមត្ថកិច្ចរកឃើញអាវុធធន់ CKC​ និង គ្រាប់ចំនួន៥គ្រាប់ដែលជនសង្ស័យលាក់ទុកនៅលើខ្នងភ្នំ សម្រាប់ប្រើប្រាស់បាញ់សត្វព្រៃយកមកលក់អោយឈ្មួញ និង នៅតាមភោជនីយដ្ឋាននានា។

ជនសង្ស័យទាំង២នាក់ត្រូវបានគេបញ្ជូន មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងហើយ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដានេះ ដើម្បីសាកសួយកចម្លើយបន្ថែមកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៅតាមនិតិវិធី ៕  ចន្ថា

11759597_850338098390932_1315393538_n

 

11739526_850338085057600_1509818622_n

11739694_850338045057604_652227059_n

11721748_850338075057601_757947385_n

11737097_850338065057602_137715273_n

11739562_850338035057605_1641898628_n

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print