ឈ្លោះគ្នាជាមួយប្រពន្ធព្រឹកឡេីងចង.កសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួនបន្ទាប់ពីឈ្លោះគ្នាជាមួយប្រពន្ធកាលពីពេលយប់​ បង្កការភ្ញាក់
ផ្អេីលកាលពីវេលាម៉ោង៦ព្រឹក​ថ្ងៃទី៣​ ខែតុលា​ ឆ្នាំ២០២០​ នៅបន្ទប់ជួលលេខ៣៤៦​ ជាន់ទី៣​ ក្នុងភូមិស្ងួនពេជ្រ​ សង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះជាវ​ ចិន​ ភេទប្រុសអាយុ២១ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅកន្លែងកេីតហេតុខាងលេី​ មានស្រុកកំណេីតនៅភូមិ​ព្រៃលាភ​ ឃុំអំពង​ ស្រុកគិរីវង់​ ខេត្តតាកែវ​។
ចំណែកប្រពន្ធឈ្មោះលាត់​ គន្ធា​ អាយុ២៤ឆ្នាំ​ និងមានកូនស្រីអាយុ១ខួប៣ខែម្នាក់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ នៅយប់ថ្ងៃទី២ខែតុលា​ឆ្នាំ២០២០​ ជនរងគ្រោះបានឈ្លោះគ្នាជាមួយប្រពន្ធនិងបានដេញប្រពន្ធចេញពីបន្ទប់ទៅដេកជាមួយអ្នកជិតខាង​ ដោយជនរងគ្រោះបានដេកនៅក្នុងបន្ទប់តែម្នាក់ឯង។
ប្រភពព័ត៌មានបានបន្តថា​ លុះព្រឹកឡេីងប្រពន្ធមកគោះទ្វារដេីម្បីចូលងូតទឹករៀបចំទៅធ្វេីការនៅរោងចក្រ តែមិនឮប្តី
ឆ្លើយតបទេីបទាញបង្អួចមេីលស្រាប់តែឃេីញប្តីចង.កជាប់និឹងចម្រឹងបង្អួចស្លាប់បាត់ទៅហេីយ បង្កការភ្ញាក់ផ្អេីលតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វើកោសល្យវិច័យឃេីញថា ជនរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន និងបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print