ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៨ និង ០០ នាទីល្ងាចថ្ងៃទី ១១.០២.២០១៦ គេបានប្រទះឃើញសាកសពក្មេងប្រុសអនាថាម្នាក់ អាយុប្រហែល ១០ឆ្នាំមិនស្គាល់អត្តសញ្ញាណ បានដេកស្លាប់ នៅក្នុងរបងបរិវេនកាសុីណូ lucky ស្ថិតក្នុងភូមិប៉ោយបែត សង្កាត់/ក្រុងប៉ោយប៉ែត ។
តាមការសន្និដ្នានរបស់គ្រូពេទ្យបានអោយដឹងថាក្មេងប្រុសនោះស្លាប់ដោយសារអំពើឃាតកម្មដោយគិតទុកជាមុន ព្រោះការត្រួតពិនិត្យលើខ្លូនសាកសពក្មេងប្រុសនោះបានប្រទះឃើញខ្សែចងរឹតក និងមុខរបស់សាកសពមានសភាពហើមជាំ ឥឡូវនេះសមត្តកិច្ចបានធ្វើការត្រួតពិនិត្យបន្តដើម្បីឈានទៅរកតម្រុយចាប់ខ្លួនសង្ស័យ ៕
...
ដោយ៖សុខ ខេមរា