ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានធ្វើអន្តរាគមន៍ជួយសង្គ្រោះបុរសជនជាតិចិនម្នាក់ដែលដាក់ខ្សែចង.ក និងបម្រុងលោតពីលើអគារសម្លាប់ខ្លួននៅតាមផ្លូវ L.V (អិលវី )ក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ រហូតទទួលបានជោគជ័យ ក្នុងការជួយសង្គ្រោះសុវត្ថិភាពហើយ ។
បើតាមរបាយការណ៍បឋមពីសមត្ថកិច្ចដែលសាកសួរបុរសជនជាតិចិនរូបនេះ បានប្រាប់ថា ហេតុដែលនាំឱ្យរូបគេចង់សម្លាប់ខ្លួននេះគឺបណ្តាលមកពីថៅកែរបស់គេមិនដោះស្រាយរឿងលុយការងាររបស់គេ៕ ឆ្លាម សមុទ្រ