ខេត្តប៉ៃលិន៖ ជំនន់ទឹកភ្លៀងបាននិងកំពុងកើតឡើងនៅភូមិកូនដំរី ភូមិផ្ទះស្បូវ និង ភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នេះ ដោយបានជន់លិចផ្លូវគ្រួសក្រហមប្រវែងជាង២៨០ម៉ែត្រ និង ជន់ចូលផ្ទះប្រជាពលរដ្ឋជាង៥០ខ្នង ។
បើតាមក្រសួងធនធានទឹកនិងឧតុនិយម គឺ ស្ថានភាពទឹកកំពុងតែឡើងនៅឡើយ ហើយនេះជាជំនន់ទឹកភ្លៀងលើកទី២ ក្នុងឆ្នាំ២០២០ នេះ សម្រាប់ភូមិសាស្ត្រខាងលើ ៕ដោយ៖ចេស្តា
...