រ៉ឺម៉កម៉ូតូបុកជាមួយម៉ូតូរបួសធ្ងន់៣នាក់ខណៈកំពុងបើកបញ្ច្រាសទិសគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ដែររងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរឺុម៉កម៉ូតូជាមួយម៉ូតូពេញទំហឹងពេលកំពុងជិះបញ្ច្រាសទិសគ្នាបណ្ដាលឱ្យដួលរដូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង ៤និង៤៨ នាទី រសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវលេខ ៣១៤C ក្នុងភូមិ គយត្របែក សង្កាត់គយត្របែក ក្រុង ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា អ្នករងរបួសបើករឺម៉កម៉ូតូមានឈ្មោះឃួន បញ្ញារិទ្ធិ  អាយុ ២០ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ  ខេត្ត ស្វាយរៀង។

ចំណែកភាគីម៉ូតូរងគ្រោះមានឈ្មោះ ប្រាក់ រតនា  អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់និងអ្នករួមដំណើរមានឈ្មោះឈ្មោះ ប្រាជ្ញ មករា អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ អ្នកទាំង២រស់នៅភូមិ បាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើករុឺម៉កម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១M -២៤៧៥ ក្នុងទិសដៅពីត្បូងទៅជើងស្ថិតលើផ្លូវលេខ ៣១៤C ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ​ ស្វាយរៀង ១J -៤៨០៩ ជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាក៏បុកពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

អ្នករងរបួសទាំង៣នាក់ត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានមកធ្វើការវាស់វែងរកខុសត្រូវព្រមទាំងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print