ស្ថានភាពកូវីដ​-១៩​នៅក្នុងទ្វីប អាមេរិក អាស៊ី អឺរ៉ុប និងអាហ្វ្រិក គិតដល់ថ្ងៃទី​៥ខែតុលា កើនឡើងដល់ទៅ ៣៥.៣៨៩.៦៩៤ នាក់

ចែករំលែក៖

ពិភពលោក៖ តាមគេហទំព័រ Worldometers គិតដល់ម៉ោង​១១ព្រឹកថ្ងៃទី​៥ខែតុលា ឆ្នាំ​២០២០ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ ៣៥.៣៨៩.៦៩៤ នាក់ ក្នុងនោះស្លាប់១.០៤១.៥៤៣នាក់ និងព្យាបាលជាសះស្បើយ ២៦.៦១៤.៨៧៧នាក់។
ទ្វីបអាមេរិក ៖ ជាតំបន់រងផលប៉ះពាល់ខ្លាំងជាងគេបំផុតលើពិភពលោក ដោយមានអ្នកឆ្លងសរុប ជិត​១៦លាននាក់ និងស្លាប់​ជាង​៥៧៧ពាន់នាក់​។ អាមេរិកនៅតែជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងតំបន់ ដោយមានអ្នកឆ្លង ៧.៦៣៦.៩១២នាក់ ក្នុងនោះស្លាប់ ២១៤.៦១១នាក់។
ប្រទេសស្ថិតនៅលំដាប់ទីពីរក្នុងទ្វីប អាមេរិក គឺប្រេស៊ីល មានអ្នកឆ្លងសរុប ដល់ទៅ ៤.៩១៥.២៨៩នាក់ និងស្លាប់១៤៦.៣៧៥នាក់​។ ប៉ុន្តែក្នុងរយៈពេល​២៤ម៉ោងកន្លងមក ប្រេស៊ីលមានករណីឆ្លងធ្លាក់ចុះខ្លាំង​ គឺដល់ទៅ​៣ដងបើប្រៀបធៀបមួយថ្ងៃមុន។ ទាំងនោះជាព័ត៌មានយ៉ាងល្អសម្រាប់ប្រេស៊ីល​។
ក្រៅពីនេះកាណាដាស្ថិតនៅលំដាប់លេខ៣ក្នុងតំបន់ មានអ្នកឆ្លងសរុប១៦៦.៥៦៦ស្លាប់ ៩.៤៨១នាក់។
នៅទ្វីបអាស៊ី៖ មានករណីឆ្លងកូវីដ​-១៩ សរុប១១.០៨៥.៩៥៥នាក់ និងស្លាប់២០១.៥០៤នាក់។ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក មានអ្នកឆ្លង​ដល់ទៅ១០៨.៤៨០ នាក់។ ឥណ្ឌាជាប្រទេសឆ្លងច្រើនជាងគេ មានដល់ទៅ ៦.៦២២.១៨០នាក់ និងស្លាប់​១០២.៧១៤នាក់។ ឥណ្ឌាជាប្រទេសមានករណីឆ្លងច្រើនជាងគេលើពិភពលោក​គិតក្នុងមួយថ្ងៃ ៗ ហើយកាលពីថ្ងៃទី​៤ខែតុលា រកឃើញអ្នកឆ្លងដល់ទៅ​​៨០ពាន់នាក់​។
ទ្វីបអឺរ៉ុប៖ មានអ្នកឆ្លងសរុប ៥.៣៣៦.២០០នាក់ និងស្លាប់ ២២៥.០៥៣ នាក់។ ប្រទេសដែលឆ្លងច្រើនជាងគេ​គឺរុស្ស៊ី មានអ្នកឆ្លងសរុបដល់ទៅ ១,២១៥,០០០នាក់ឈរលេខមួយក្នុងតំបន់និងលេខ​៤លើពិភពលោក។
ទ្វីបអាហ្វ្រិក៖ មានអ្នកឆ្លងសរុប ១.៥០៦.១៨៥នាក់និងស្លាប់​ ៣៦.៦១៤នាក់។ ជាមួយគ្នានោះក៏មានអ្នកព្យាបាលជាសះស្បើយកើនឡើងដល់ទៅ​ ១.២៤៣.២៥៩ នាក់។ ប្រទេសមានករណីឆ្លងច្រើនជាងគេគឺអាហ្វ្រិកខាងត្បូង មានអ្នកឆ្លង ៦៨១.២៨៩នាក់និងស្លាប់១៦.៩៣៨នាក់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print