មនុស្ស ៣នាក់ ក្នុងនោះមានព្រះសង្ឃ១ អង្គត្រូវ ពស់ចឹក នៅដាច់ដោយឡែកពីគ្នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷យ៉ាងហោចមានមនុស្ស៣នាក់ ក្នុងនោះមានព្រះសង្ឈ០១អង្គផងបាន រងគ្រោះដោយសត្វពស់ចឹក ។
តាមការអះអាងរបស់លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ នៅយប់ ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២០នេះថា ជនរងគ្រោះទាំង០៣នាក់ ត្រូវបានគ្រូពេទ្យដឹកតាមរថយន្តយកមកមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់គ្មានអ្នកស្លាប់នោះឡើយ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថាជនរងគ្រោះមមាន៖០១/-ព្រះតេជគុណព្រះនាម ចាន់ មករា ព្រះជន្ម១៨ វស្សា គង់នៅវត្តជប់វារី ចូលមកដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅម៉ោង ០៦និង១៣នាទី ត្រូវពស់ចឹក នៅត្រង់មេជើង និងម្រាមជើង ស្តាំ នៅពេលនិមន្តចុះពីកុដិ តែមិនស្គាល់ប្រភេទពស់ចឹកទេ។តាមការពិនិត្យ និងតាមធ្វើការសន្និដ្ឋានរបស់គ្រូពេទ្យសត្វពស់នោះប្រហែល គ្មានពិស ហើយ សុខភាព ព្រះសង្ឃ មានភាពធូរស្បើយ ជាធម្មតា ។
២/-ឈ្មោះ មាឌ សុវត្ថិ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិ ជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះចូលមកដល់មន្ទីរពេទ្យព្រះនេត្រព្រះ នៅម៉ោង ០៦និង៤៨នាទីព្រឹក ត្រូវពស់ចឹកត្រង់ជើងឆ្វេង នៅពេលទៅ ចាប់សត្វកណ្តូប នៅវាលស្រែ នៅចំណុច ពាមស្រមោច ហើយសាម៉ីខ្លួនមិនស្គាល់ ប្រភេទពស់នោះទេ ។ តាមការពិនិត្យរបស់គ្រូពេទ្យឃើញមានសញ្ញា ដូចជាហើម នៅកន្លែងខាំ និងឈឺកន្លែងខាំ មិនមានហូរឈាមកន្លែងខាំ និងមិនវិបត្តិប្រពន្ធ័ប្រសាទទេ។ ការធ្វើតេស្ត ឈាម កក ឃើញថា ឈាមមិនកកទេ ជាការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យតាមរោគសញ្ញាជាប្រភេទពស់មានពិសខាំដូចជា ពស់ស្រកាចាស់ ឬ ពស់ខៀវជាដើម ដោយបានប្រើប្រាស់ Vaccin ពួក Hematopolly valentines ចាក់អស់ ០៤ដប។ចំពោះស្ថានភាព អ្នកជំងឺ មានសភាពធូរស្រាល ជាធម្មតា តែបន្តការតាមដានជាប្រចាំ។
០៣/-ឈ្មោះ សំ លីង ភេទ ប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិ សលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះចូលមកដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅម៉ោង ០៨យប់ ពស់ចឹកចំជើង ខាងឆ្វេង នៅពេល ដើរកាត់ទឹកក្នុងវាលស្រែ តែគាត់មិនស្គាល់ប្រភេទពស់ចឹកនោះទេ។តាមការពិនិត្យនៅពេលចូលមកមន្ទីរពេទ្យ ឃើញមានរោគសញ្ញា សំខាន់ៗអ្នកជំងឺពិបាកដកដង្ហើម ងងុយដេក ទន់ត្របកភ្នែក ទន់ដៃជើង ឈឺពោះ ហើម ជាំនៅកន្លែងខាំ។ជាការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យជាករណី ពស់មានពិសដូចជាពស់ពស់វែក ឬ ពស់វែកស្រងែ ឬពស់វែកក្របីជាដើម។ គ្រូពេទ្យប្រើប្រាស់ Vaccin Neuro-pollyvallent អស់១០ដប និង បន្ទាប់ពីមានភាពធូរស្រាលខ្លះ បានបញ្ជូនមកធ្វើការសង្គ្រោះ និងតាមដានបន្ត នៅមន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជា-ជប៉ុនមង្គលបូរី។ចំពោះ ស្ថានភាព បានធូរស្រាល និងអាចហូប បបរបាន និងកំពុងបន្តការតាមដានទៀត។
លោកឡេច័ន្ទ សង្វាត បានធ្វើការអំពាវនាវ និងសំណូមពរ ចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ក្នុងការដើរហើរ ពេលយប់ពិសេសមុខរបរ ចាប់កណ្តូប ចង្រិត និងឆ្លុះសត្វពេលយប់ ក្នុងព្រៃ ឬមានស្មៅឧបទ្រុប ត្រូវប្រុងប្រយត្ន័ខ្ពស់ និងករណីមានពស់ចឹក ត្រូវប្រញាប់បញ្ជូនមកកាន់មន្ទីរពេទ្យដែលនៅជិតផ្ទះឲ្យបានលឿនជាទីបំផុតដើម្បីសង្រ្គោះ ព្រោះមានតែមន្ទីរពេទ្យរដ្ឋទេ ទើបមានគ្រូពេទ្យដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ពិសេស មានវ៉ាក់សាំងព្យាបាលពស់ចឹក ដើម្បីផ្តល់ការព្យាបាលនិងសង្រ្គោះទាន់ពេល ៕
ដោយ÷ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print