រដ្ឋាភិបាល​សិង្ហ​បុរី បង្ហាញ​ពី​ផែនការ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​រដ្ឋាភិបាល​ចិន ​ក្នុងការ​ការពារ និង​ទប់ស្កាត់​លើ​វិបត្តិ​នានា

ចែករំលែក៖

អន្តរជាតិ៖ ​ដើម្បីការ​ការពារ និង​ទប់ស្កាត់​លើ​វិបត្តិ​នានា​រាប់បញ្ចូល​ទាំង​វិបត្តិ​ហិរញ្ញវត្ថុ ដែល​អាច​នឹង​កើតឡើង ហើយ​មានលទ្ធភាព​រាលដាល​នៅក្នុង​តំបន់​នោះ រដ្ឋាភិបាល​សិង្ហ​បុរី បានបង្ហាញ​ពី​ផែនការ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​រដ្ឋាភិបាល​ចិន​ ។ សម្រាប់​សិង្ហ​បុរី នៅពេលដែល​ផែនការ​គិតគូរ​ទុកជាមុន ដំណើរការ​ប្រសើរឡើង នោះ​កិច្ចសហប្រតិបត្តិការ​ដ​ទៃ​ផ្សេងទៀត នឹងត្រូវ​ទៅមុខ​ដោយ​រលូន​បន្តបន្ទាប់​គ្នា​។​

​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី លោក  Heng Swee Keat បាន​លើកឡើងតាមរយៈ​កិច្ចសម្ភាសន៍​ស្តីពី​ខួប​ទំនាក់ទំនង​សិង្ហ​បុរី​-​ចិន ៣០​ឆ្នាំ ថា៖ កិច្ចការ​បន្ទាន់ និង​ចាំបាច់​បំផុត​សម្រាប់​ប្រទេស​ទាំងពីរ​ក្នុង​ទសវត្សរ៍​ទី​៤ នៃ​ទំនាក់ទំនង គឺ​ធ្វើការ​ជាមួយគ្នា​ក្នុងការ​ពង្រឹងនិង​គ្រប់គ្រង​បញ្ហា​ដែលមាន​ច​រិ​ក​លក្ខណៈ​រាលដាល​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Strait Times នៅ​ថ្ងៃទី​២ ខែតុលា​កន្លងទៅ​។

​លោកឧបនាយករដ្ឋមន្ត្រី អះអាងថា សកម្មភាព​សេដ្ឋកិច្ច និង​សង្គម នឹង​អាច​កើតឡើង​ក្រោយ​នោះទេ បន្ទាប់​កិច្ចការ​ការពារ និង​ទប់ស្កាត់​បញ្ហា​រាលដាល ត្រូវបាន​ធានា​ហើយ​នោះ​។ ព្រោះ ប្រទេស​ទាំងពីរ មានលទ្ធភាព និង​ឱកាស​ច្រើន​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ច្រើន​វិស័យ​រាប់បញ្ចូល​ទាំង​ការលើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​, ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ជាដើម​។

​លោក​Heng Swee Keat ក៏បាន​រំលេច​នូវវិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី និង​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ឆ្នាំ​២០០៨ ជា​មេរៀន និង​បទពិសោធ ក្នុងការ​រៀបចំ​កិច្ចសហប្រតិបត្តិការ​ធានា​ពី​ស្ថិរភាព​សេដ្ឋកិច្ច និង​កំណើន មិន​ឲ្យ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ឡើងវិញ​។

​លោក Heng Swee Keat បានផ្តល់​ជា​ឧទាហរណ៍​ពាក់ព័ន្ធ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ក្រោម​គំនិត​ផ្តួចផ្តើម​ផ្លូវ និង​ខ្សែក្រវ៉ាត់​ចិន ដែល​អាស៊ី​ត្រូវការ​ប្រមាណ ១.៧ ទ្រី​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​។ រីឯ​ធនាគារអភិវឌ្ឍន៍អាស៊ី​វិញ ក៏បាន​បង្ហាញ​ឲ្យ​ដឹងផង​ដែរ​ថា អាស៊ី នឹងត្រូវ​ការ​ថវិកា ១.៧ ទ្រី​លាន ក្នុង​មួយឆ្នាំ ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រហូត​ដល់​ឆ្នាំ​២០៣០ ដើម្បី​រក្សា​ពី​កំណើនដោះស្រាយ​ភាពក្រីក្រ និង​ឆ្លើយតប​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ​។​

​មិនតែប៉ុណ្ណោះលោក ក៏បានព្រមាន​ថា ទន្ទឹមនឹង​គម្រោង​អភិវឌ្ឍន៍ ដែល​បាន​តាមរយៈ​កម្ចី​ខាងលើ ក៏មាន​ហានិភ័យ​ផងដែរ ប្រសិនបើ​គម្រោង​នោះ មិនមាន​លក្ខណៈ​សមរ​ម្យ ឬ​មាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ មិន​រឹងមាំ​។ ចំណុច​នេះហើយ ដែល​លោក ចង់ឃើញ សិង្ហ​បុរី និង​ចិន ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ក្នុង​តំបន់ ធ្វើការ​ជាមួយនឹង​អង្គការ​ដូចជា ធនាគារពិភពលោក ធនាគារ​អភិវឌ្ឍ​អាស៊ី និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ដើម្បី​បណ្តុះបណ្តាល​មន្ត្រី និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អ្នក​ធនាគារ អ្នកវិនិយោគ ដើម្បី​បង្កើត​យន្តការ​មួយ​ល្អប្រសើរ​សម្រាប់​គ្រប់គ្រង​លំហូរ​មូលនិធិ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print