រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សកម្មភាពរញីរញ៉ៃរបស់អ្នកកាសែតគ្មានវិជ្ជាជីវៈ ធ្វើឱ្យប៉ៈពាល់ដល់ សហគ្រាសធុនតូច និង មធ្យម

ចែករំលែក៖

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានលើកឡើងលើផេកផ្លូវការថា៖ សកម្មភាពរញីរញ៉ៃរបស់អ្នកកាសែតគ្មានវិជ្ជាជីវៈ ពោលគឺអ្នកកាសែតអត់មានកាសែតចេញ អ្នកកាសែតមានតែកូនកាមេរ៉ាតូចមួយ ឬ ទូរសព្ទដៃមួយគ្រឿង ផ្សាយតាមហ្វេសប៊ុក វើឱ្យប៉ៈពាល់ដល់ សហគ្រាសធុនតូច និង មធ្យម ។

លោករដ្ឋមន្ត្រីថ្លែងថា៖ នៅក្នុងការប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និង មធ្យម សំណូមពរជាច្រើនរបស់ម្ចាស់សហគ្រាសធុនតូច និង មធ្យម គឺសកម្មភាពរញីរញ៉ៃរបស់អ្នកកាសែតគ្មានវិជ្ជាជីវៈ ពោលគឺអ្នកកាសែតអត់មានកាសែតចេញ អ្នកកាសែតមានតែកូនកាមេរ៉ាតូចមួយ ឬ ទូរសព្ទដៃមួយគ្រឿង ផ្សាយតាមហ្វេសប៊ុកដោយគ្មានរបៀបវារៈទៀងទាត់ តែទៀងទាត់ក្នុងការចុះសុំលុយ ផ្សាយអត់យល់ច្បាប់ពាណិជ្ជកម្ម និង លិខិតបទដ្ឋាន ឬ បច្ចេកទេសអីទាំងអស់ ដែលប៉ះពាល់យ៉ាងខ្លាំងដល់មុខរបររបស់សហគ្រាសធុនតូច និង មធ្យម ។
លោករដ្ឋមន្ត្រីបន្តថា៖ ខ្ញុំសង្ឃឹមថាអ្នកកាសែតទាំងអស់នឹងខិតខំចៀសវាងពីការប្រព្រឹត្តបែបខាងលើ ហើយ រួមគ្នាកម្ចាត់អោយបានពួកទុច្ចរិតជ្រកក្រោមផ្លាកសារព័ត៌មាន ដើម្បីសេចក្តីថ្លៃថ្នូរនៃអ្នកសារព័ត៌មានវិជ្ជាជីវៈទាំងអស់ក្នុងប្រទេសកម្ពុជាយើង ។ លោកថា៖ ខ្ញុំសូមរំលឹកសហសេវិកទាំងអស់ពីសម្តីដែលខ្ញុំបានស្រង់ពីរឿង Animal Farm ដែលសត្វលើកពាក្យស្លោកថា «ជើង ៤ ល្អ ជើង ២ អាក្រក់» ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print