បុរសចំណាស់ម្នាក់ទៅដករំចង់ទុកស្លចៃដន្យលង់ទឹកបឹងស្លាប់ផ្អើលអ្នកភូមិទាំងថ្ងៃរសៀល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់មានជីវភាពក្រីក្រខ្វះខាតបានចុះទៅដករំចង់ក្នុងបឹងដើម្បីយកទៅទុកធ្វើជាបន្លែសម្រាប់ស្លពេលល្ងាច តែចៃដន្យអាក្រក់គាត់បានលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក្រុមគ្រួសារនិងសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ០៤ ខែ តុលាឆ្នាំ ២០២០នៅត្រង់ចំណុចភូមិ បុស្សគគីរ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ កឹម ភួន អាយុ៥៥ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានដើរទៅបឹងពាក់ងៀតក្បែរផ្ទះដើម្បីទៅដករំចង់យកមកទុកស្លពេលល្ងាចដោះស្រាយជីវភាពបានមួយគ្រា។លុះក្រោយមកប្រមាណកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលថាពូកឹម ភួនលង់ទឹកបឹងស្លាប់បាត់ទៅហើយមិនអាចជួយសង្គ្រោះទាន់នោះទេ។

តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញនិងគ្រូពេទ្យ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកបឹង

ប្រាកដមែនមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

...

សពបុរសខាងលើត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print