សកម្មភាពរបស់កូរ៉េខាងជើងនាពេល កន្លងមកទទួលរងការរិះគន់យ៉ាងខ្លាំងពី មជ្ឈដ្ឋានជុំវិញពិភពលោក ពិសេសគឺ កូរ៉េខាងត្បូងនិងអាមេរិក ។ ទាំងនោះ ហើយបានធ្វើឱ្យកូរ៉េខាងត្បូងសម្រេចដកក្រុមហ៊ុនចេញពីទឹកដីកូរ៉េខាងជើងធ្វើឱ្យកម្មកររាប់សិបម៉ឺននាក់នៅទីនោះគ្មាន ការងាធ្វើ ។
មន្ដ្រីចារកម្មអាមេរិកបានបញ្ជាក់ថា កូរ៉េខាងជើងកំពុងតែពង្រីកការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនិងដំណើរការ ឡើងវិញនូវរោងចក្រចម្រាញ់សារធាតុPlutoni ។
មន្ដ្រីចារកម្មអាមេរិកលោក James Clapper បានបញ្ជាក់ថា កូរ៉េខាងជើង កំពុងតែដំណើរការឡើងវិញនូវកម្មវិធី ផលិតបរមាណូបង្កការព្រួយបារម្ភដល់ តំបន់ទាំងមូល។
ពាក់ព័ន្ធនឹងសកម្មភាពបង្កឱ្យមាន ភាពតានតឹងនៅក្នុងតំបន់កូរ៉េខាងត្បូងក៏បានចាប់ផ្ដើមបិទរោងចក្រស្ថិតនៅតំបន់ ព្រំដែនក្នុងប្រទេសកូរ៉េខាងជើងដើម្បីជាការប្រឆាំងទៅនឹងសកម្មភាពរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ។
សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា ប្រទេសនេះបានចាប់ផ្ដើមដកកម្ម ករចេញពីតំបន់ឧស្សាហកម្មរួមនៅតំបន់ កេស៊ុង ស្ថិតនៅក្នុងទឹកដីកូរ៉េខាងជើង ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ក្រោយការ សម្រេចបិទទ្វារទាំងស្រុងនៅតំបន់ឧស្សាហកម្មដើម្បីប្រឆាំងទៅនឹងសកម្មភាព របស់កូរ៉េខាងជើងពាក់ព័ន្ធការបាញ់ កាំជ្រួចមីស៊ីល ។
សារព័ត៌មានខាងលើបានបញ្ជាក់ទៀត ថា ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានឯកភាព ទៅនឹងការបិទទ្វារតំបន់ឧស្សាហកម្មខាងលើដោយអនុញ្ញាតឱ្យពលរដ្ឋកូរ៉េខាងត្បូង ដែលធ្វើការនៅទីនោះត្រឡប់ទៅកាន់ ប្រទេសវិញដោយសន្ដិវិធី ។
គណៈកម្មាធិការទទួលបន្ទុកកូរ៉េខាង ជើងនិងខាងត្បូងពាក់ព័ន្ធនឹងតំបន់ឧស្សាហកម្មរួមនោះនឹងបើកកិច្ចពិភាក្សាស្ដីពីការបញ្ចប់សកម្មភាពទាំងស្រុងក៏ដូចជាការនាំចេញគ្រឿងម៉ាស៊ីនពីរោងចក្រទៅកាន់កូរ៉េខាងត្បូងវិញ ។
តំបន់ឧស្សាហកម្មរួមនោះជាប្រភពផ្ដល់ប្រាក់ចំណូលជាច្រើនដល់កូរ៉េខាង ជើង ។ កាលពីថ្ងៃទី១០ ខែកុម្ភៈ រដ្ឋមន្ដ្រី ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងលោក Hong Yong Pyo បានប្រកាសថា ការសម្រេចរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូលពីការបញ្ឈប់សកម្មភាពនៅកូរ៉េខាង ជើងទាំងស្រុងក្រោយពេលដែលកូរ៉េខាងជើងបានបាញ់បង្ហោះផ្ដាយរណបសិប្ប និមិត្ដកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។ ការសម្រេចខាងលើរបស់ កូរ៉េខងត្បូងគឺដើម្បីទប់ស្កាត់ប្រាក់ចំណូល របស់កូរ៉េខាងជើងក្នុងការផលិតកាំជ្រួចមីស៊ីល ។
ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង បានធ្វើឱ្យសហគមន៍អន្ដរជាតិថ្កោល ទោសជាបន្ដបន្ទាប់ទៅលើរបបផ្ដាច់ការរបស់លោក គីម ជុងអ៊ុន។ គ្រាន់តែ មីស៊ីលបានបាញ់បង្ហោះភ្លាម៣០នាទី ក្រោយមកលោកស៊ិនហ្សូ អាបេ នាយក រដ្ឋមន្ដ្រីជប៉ុនបានមានប្រតិកម្មថ្កោល ទោសមុនគេ។ លោកមានប្រសាសន៍ថា នេះគឺជាទង្វើដែលមិនអាចទទួលយក បានហើយវាជាទង្វើដែលរំលោភទៅលើសេចក្ដីសម្រេចចិត្ដរបស់អង្គការសហ ប្រជាជាតិ។ ដូចគ្នាដែរលោក ចន ឃឺរី រដ្ឋមន្ដ្រីការបរទេសអាមេរិកបានបញ្ជាក់ ថា ការបាញ់គ្រាប់មីស៊ីលបាលីស្ទីក របស់កូរ៉េខាងជើងនៅថ្ងៃនេះគឺជាការ បំពានទៅលើសេចក្ដីសម្រេចចិត្ដរបស់អង្គការសហប្រជាជាតិទាំងស្រុង។
លោកស្រី ប៉ាក់ គិនហឺ ប្រធានាធិបតី កូរ៉េខាងត្បូងបានអំពាវនាវថា ត្រូវតែ ដាក់ទណ្ឌកម្មរបបព្យុងយ៉ាងឱ្យចាស់ដៃ។ចំណែកខាងអឺរ៉ុបវិញ បារាំង និងអង់ គ្លេសក៏បានថ្កោលទោសកូរ៉េខាងជើងយ៉ាង ធ្ងន់ធ្ងរដែរ ដោយបានសំណូមពរឱ្យសហ គមន៍អន្ដរជាតិចាត់វិធានការដាក់ពិន័យកូរ៉េខាងជើងជាបន្ទាន់ព្រោះនេះជាទង្វើ ផ្គើនម្ដងហើយម្ដងទៀតរបស់កូរ៉េខាង ជើង។ ដោយឡែករដ្ឋមន្ដ្រីការបរទេស ចិនបានថ្លែងពាក្យថា គួរឱ្យសោកស្ដាយ ណាស់ដែលកូរ៉េខាងជើងសម្រេចធ្វើ ដូច្នេះ។ ចិនអំពាវនាវឱ្យគ្រប់ភាគីទាំង អស់រក្សាភាពស្ងៀមស្ងាត់កុំយកកំហឹង ទល់នឹងកំហល់ហើយងៀកមកពិភាក្សាគ្នា រកវិធីដោះស្រាយនិងបញ្ចុះបញ្ចូលកូរ៉េ ខាងជើង។
ក្រុមប្រឹក្សាសន្ដិសុខនឹងធ្វើការប្រជុំ ជាបន្ទាន់មួយនៅល្ងាចថ្ងៃអាទិត្យនេះតែម្ដងនៅទីក្រុងញូយ៉កដើម្បីដាក់វិធានការឱ្យបានឆាប់។ ទាំងជប៉ុនកូរ៉េខាងត្បូង បារាំងនិងអាមេរិកម្នាក់ៗប្ដេជ្ញាថា ត្រូវ តែដាក់ទណ្ឌកម្មកូរ៉េខាងជើងឱ្យបានធ្ងន់ ៕
ប្រែសម្រួល៖ម៉ែវ សាធី