ខេត្តប៉ៃលិន៖ អ្នកភូមិភ្នំស្ពង់មានការព្រួយបារម្ភយ៉ាងច្រើនដែលដំណាំស្រូវរដូវប្រាំងពួកគាត់ម្នាក់ៗ(៥ហិតាទៅ៧ហិតា)ត្រូវបានក្រុមសត្វខ្យងមាសនាំគ្នារាតត្បាតខាំស៊ីុតាមខ្លុកដក់ទឹកស៊ីុខ្ទេចរាល់ឆ្នាំនៅរដូវប្រាំង។
តាមប្រភពព័ត៍មានពីរប្រជាកសិករដំណាំស្រូវនៅខាងជើងភ្នំស្ពង់រៀបរាប់បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងវាលស្រែអ្នកភូមិធ្វើស្រែតាមដងផ្លូវជាតិលេខ៥៩ នៅក្នុងភូមិស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពលរដ្ឋដាំដំណាំស្រូវរដូវប្រាំងនេះបាននិយាយបន្តថា ពួកគាត់ធ្វើស្រែជិត១០ឆ្នាំហើយត្រឹមតែឃើញសត្វខ្យងពណ៍មាសនេះកើត៣ឆ្នាំទេ ពួកគាត់ធ្លាប់តែឃើញខ្យងខ្មែរពីរប្រភេទ
ខ្យងពណ៍ខ្មៅគូទស្រួច ខ្យង១យ៉ាងទៀតគូទទៀលលៀងតូចពណ៍ក្រហមព្រឿងៗមិនចេះស៊ីស្រូវ គេហៅខ្យងស្រែជាធម្មតាម នៅក្នុង៣ឆ្នាំនេះស្រាប់តែសំបូរ ខ្យងមាសចម្លែកជាច្រើនកើតឡើងតាមក្នុងស្រែនិងប្រឡាយ អូរ ស្ទឹង សត្វខ្យងដែលកើតមកបាន១ខែចេះស៊ីុបំផ្លាញស្រូវមិនថាខ្យងតូចធំនោះ សត្វខ្យងនេះវាបំផ្លាញស្រូវមិនថាយប់ឬថ្ងៃ រូបរាងសម្ឃុរដូចមាស វាពងលើដើមឈើ ស្លឹកស្រូវពណ៍លឿង។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់បាននិយាយប្រាប់អ្នកយកព័ត៍មាននៅម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៦ឱ្យដឹងថា លោកបានទទួលព័ត៍មានពីរប្រជាកសិកម្មដំណាំស្រូវនៅខាងជើងភ្នំស្ពង់តាមដងផ្លូវជាតិលេខ៥៩ (១០ជាងហិតា)
ដែលខ្យងមាសវាកំពុងតែបំផ្លាញស្រូវក្នុងវាលស្រែ ។លោកបានបន្តថា លោកនិងឱ្យជំនាញចុះទៅពិនិត្យ និង ចាត់វិធានការ ។
ក្រោយនៅថ្ងទី១១ខែកុម្ភះឆ្នាំ២០១៦ លោក ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន ក៏នាំលោក អភិបាលខេត្តប៉ៃលិននិងមន្ត្រីរាជការជំនាញមន្ទីរចុះ នៅមើលដំណាំស្រូវដែលខូចខាតនៅវាលស្រែ របស់ប្រជាកសិករ កសិកម្ម ខាងជើងភ្នំស្ពង់អមដងផ្លូវជាតិលេខ៥៩ ដោយមានសត្វខ្យងស៊ី
តាមវាលស្រែ ដែលដក់ទឹកក្នុងខ្លុក បន្ទាប់មក លោក អភិបាលខេត្ត លោកក៏បានដាក់វិធានការឱ្យមន្ត្រីជំនាញខាងកសិកម្មយកថ្នាំបាញ់ ៕
ដោយ៖ ស សារ៉េត