ខេត្ដកំពត ៖ តារាសម្ដែងប្រុស ស្រីល្បីឈ្មោះជាច្រើនរូបនឹងបង្ហាញក្នុង ខ្សែភាពយន្ដខ្នាតធំរបស់ផលិតកម្មឥន្ទ្រានិម្មិតហ្វីលម៍រឿង“កំណត់ហេតុនាង នាថ”។ ការបញ្ជាក់អំពីតំណែងតួឯកនេះ ត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីបើក ការផលិតខ្សែភាពយន្ដខាងលើកាលពីថ្ងៃទី១១ ខែកុម្ភៈនេះ នៅលើទឹកដីភូមិកំពង់ គ្រែង ឃុំកំពង់ក្រុង ស្រុកទឹកឈូ ខេត្ដ កំពត។
តារាសម្ដែងទាំងនោះមានតារា សម្ដែងកូនកាត់ខ្មែរអ៊ីងស្លាមកញ្ញា ណា តាហ្សា, កញ្ញា យ៉ែម ស្រីពេជ្រ, អ្នកនាង ប៉េងប៉ោង, លោកភី ម៉ៃ, លោក អ៊ុក សុភ័ក្ដិរិទ្ធ, ក្រុមតារាចម្រៀង Difinite និងតារាសម្ដែងជាច្រើនរូបទៀត។
អគ្គនាយិកាផលិតកម្មឥន្ទ្រានិម្មិត ហ្វីលម៍អ្នកនាង ចាន់ណា សុខឃីម បញ្ជាក់ថា ខ្សែភាពយន្ដខាងលើគ្រោង នឹងចំណាយការផលិតប្រមាណជាង៧ ម៉ឺនដុល្លារដើម្បីប្រាកដថាខ្សែភាពយន្ដ នេះនឹងផលិតប្រកបដោយគុណភាពខ្ពស់ទាំងបច្ចេកទេសការជ្រើសរើសតួសម្ដែង។ អ្នកនាងបញ្ជាក់ថាថ្វីត្បិតតែវាគឺជារឿងទីមួយរបស់ផលិតកម្មដែលបានចេញ ថតប៉ុន្ដែអ្នកនាងបានដាក់ក្ដីរំពឹងខ្ពស់ ចំពោះការផលិតខ្សែភាពយន្ដនេះព្រោះ តែទាំងតារាសម្ដែងនិងផលិតករសុទ្ធតែមានជំនាញបទពិសោធន៍ខ្ពស់ក្នុងការ សម្ដែងនិងដឹកនាំការផលិតកន្លងមក។
អ្នកនាងបញ្ជាក់ថាខ្សែភាពយន្ដជា ច្រើនកន្លងមកដែលលោក ចាន់ណា រ៉ូណាន និពន្ធសុទ្ធតែទទួលបានការគាំទ្រ ច្រើនពីទស្សនិកជនពិសេសតាមរយៈ ការគាំទ្រដ៏ច្រើនលើសលប់កាលពីថ្មីៗ នេះក្នុងខ្សែភាពយន្ដរឿង“ក្រមុំ៣១កំលោះ ៥២”។ អ្នកនាងរំពឹងខ្ពស់ថា ខ្សែភាព យន្ដនេះនឹងទទួលបានជោគជ័យខ្ពស់ក្នុង ការវាយលុកទីផ្សារភាពយន្ដនៅកម្ពុជា បច្ចុប្បន្ន។
ផលិតករនិងជាអ្នកនិពន្ធរឿងលោក ចាន់ណា រ៉ូណាន បានបញ្ជាក់ថា តារា សម្ដែងបង្ហាញម៉ូដនិងពិធីករណាតា ហ្សា មានទម្រង់មុខស្រដៀងគ្នាទៅនឹង នារីនាសម័យលង្វែកហើយក៏ជាហេតុ ដែលលោកបានជ្រើសរើសនាងសម្ដែងជាតួឯកក្នុងខ្សែភាពយន្ដបែបភ័យរន្ធត់ និងកំប្លែងរឿង“កំណត់ហេតុនាងនាថ” នេះ។ លោកបន្ដថា “ខ្សែភាពយន្ដរឿង” កំណត់ហេតុនាងនាថ“នឹងបន្ដថតនៅ រាជធានីនិងខេត្ដមួយចំនួនពិសសេលើ ទឹកដីខេត្ដកំណត់ផ្ទាល់ដែលសរុបការ ផលិតប្រមាណជាង៣ខែហើយក្រៅពី កញ្ញា ណាតា ហ្សា ក៏មានវត្ដមានតារា សម្ដែងប្រុសស្រីល្បីឈ្មោះជាច្រើនទៀតចូលរួមសម្ដែងផងដែរ។
ដោយ៖វឌ្ឍនា